លោក Felix យល់ថា ការទទួលបានជ័យជម្នះលើម៉ាកាវ ដោយសារកីឡាករមានការតាំងចិត្តនិងមានឆន្ទៈដូចគ្នា

យើងបានដឹងហើយថា កាលពីយប់ម្សិលមិញនេះក្រុមធំជម្រើសជាតិកម្ពុជាបានទទួលជ័យជម្នះលើក្រុមជម្រើសម៉ាកាវក្នុងលទ្ធផល៤ ទល់និង០ នៃជំនួបមិត្តភាពអន្តជាតិ ក្នុងនោះកីឡាករខ្សែប្រយុទ្ធសៀង សន្ធា អាចស៊ុតបញ្ចូលទី២ គ្រាប់ម្នាក់ឯងចំពោះ សឿយ វិសាល និង រ៉ឹង ប៊ុនហៀង រកបានម្នាក់មួយគ្រាប់ យ៉ាងណាក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកលោក Felix Dalmas យល់ឃើញថា កីឡាកររបស់កម្ពុជាបានអភិវឌ្ឍខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការតាំងចិត្តនិងឆន្ទៈដូចគ្នា។

ជាក់ស្ដែងចំពោះ កីឡាករដែលលេចធ្លោ សៀង ចន្ធា យល់ឃើញថា ក្រុមធ្វើបានល្អ ហើយចាប់ផ្ដើមពីចំណុចមួយដែលលោក Felix ទើបតែមកដល់ដឹកនាំផ្ទាល់ហើយផ្លាស់ប្ដូទម្រង់លេងថ្មី ថែមទាំងសប្បាយចិត្តពេលធ្វើអ្វីដែលគ្រូបង្វឹកចង់បាន។

គួរបញ្ជាក់ថា កម្ពុជាពិតជាធ្វើបានយ៉ាងល្អដែលអាចយកឈ្នះលើម៉ាកាវបាន រហូតទៅដល់៤ គ្រាប់ ទោះបីជាពេលកន្លងទៅប្រកួតជាមួយហុងកុងបានត្រឹមតែលទ្ធផលស្មើក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង