នេះជាហេតុផលដែលធ្វើឲ្យជម្រើសជាតិនារីកម្ពុជា ដកខ្លួនចេញពីព្រឹត្តិការណ៍ Asian Games ២០២២

ភ្លាមៗនេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានប្រកាសពីការដកខ្លួនចេញពីព្រឹត្តិការណ៍ ២០២២ ដែលធ្វើឡើងនៅក្នុងប្រទេសចិន នាពេលខាងមុខនេះ បើតាមការបញ្ជាក់ពីអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម កែវ សារ៉េត បានឲ្យដឹងថា៖

ដោយយោងតាមស្ថានភាពនាពេលបច្ចុប្បន្ន សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា ពិបាកក្នុងការស្វែងរកកីឡាការិនីដែលមានសក្ដានុពលក្នុងការចូលរួមការប្រកួតអាស៊ីហ្គេម(ASIAN Game) លើកទី១៩ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិត្ត។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពុះមានលទ្ធផលក្នុងការប្រមូលផ្ដុំកីឡាការិនីដើម្បីបញ្ជូនទៅធ្វើការហ្វឹកហាត់ និងចូលរួមក្នុងការប្រកួតដូចបានជម្រាបជូនខាងលើនេះឡើយ។

គួរបញ្ជាក់ថា ការដកខ្លួនរបស់ក្រុមជម្រើសជាតិនារីកម្ពុជានេះ ធ្វើឲ្យពូល C នៅសល់តែពីរក្រុមប៉ុណ្ណោះ ដោយមានកូរ៉េខាងជើង និង សិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង