ទោះកម្ពុជាធ្លាក់ត្រឹមនេះ តែ ថៃ, វៀតណាម,ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ឡើងទៅកាន់វគ្គបន្ត

ការប្រកួតពានរង្វាន់ AFC U២៣ Asian Cup ២០២៤ នៅវគ្គជម្រុះក្នុងពូលត្រូវបានបញ្ចប់កាលពីម្សិលមិញហើយ ដោយរកឃើញក្រុមទាំង ១៦ សម្រាប់ប្រកួតប្រជែង ក្នុងមាន ៤ ក្រុមដែលបានឡើងទៅជាក្រុមមកពីបណ្ដាលប្រទេសអាស៊ានដូចជា ថៃ, វៀតណាម,ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ចំពោះជម្រើសជាតិកម្ពុជាត្រូវបានហាលអាវ មិនបានទៅកាន់វគ្គ ដោយបរាជ័យក្រោមម្ចាស់ផ្ទះជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៦-១ ដែលធ្វើឲ្យកម្ពុជាបានត្រឹមឈរនៅលេខ២ ក្នុងតារាងពូល J ដែលមាន ៤ពិន្ទុ ក្នុងនោះថែមទាំងមិនត្រូវបានជ្រើសរើសជាក្រុមដែលល្អទាំង ៤ សម្រាប់ឡើងទៅកាន់វគ្គ ១៦ ក្រុម ក្នុងចំណោម ១១ ពូល យ៉ាងណាចំពោះក្រុមល្អទាំង ៤ ដែលស្ថិតនៅលេខ ២ ក្នុងតារាងនោះមានដូចជា គុយវ៉ែត, តាជីគីស្ថាន, ឥណ្ឌូនេស៊ី, ចិន និង ម៉ាឡេស៊ី។

យ៉ាងណាមិញ ចំពោះ ឥណ្ឌូនេស៊ីសម្រាប់ការប្រកួតឡើងទៅដល់វគ្គ ១៦ ក្រុមនេះគឺជាលើកដំបូង ចំណែក ម៉ាឡេស៊ី វិញធ្លាប់បានឡើងទៅដល់វគ្គ Quarter- Finals ត្រូវបានចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងលទ្ធផល ២-១។

ខាងក្រោមនេះជាក្រុមដែលត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ ១៦ ក្រុមនៃពានរង្វាន់ AFC U២៣ Asian Cup ២០២៤

អត្ថបទដែលជាប់ទាក់ទង