ជម្រើសជាតិកម្ពុជាមានភារកិច្ចសំខាន់ត្រូវប៉ះជាមួយប៉ាគីស្ថានវគ្គជម្រុះ FIFA World Cup 2026

ការប្រកួតបាល់ទាត់ពិភពលោកវគ្គជម្រុះជុំទី១ FIFA World Cup 2026 (AFC Asian Cup 2027 Qualifiers) គឺជាការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិដោយក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបជាមួយនឹងប្រទេសប៉ាគីស្ថាន
ជើងទី១ កម្ពុជា vs ប៉ាគីស្ថាន ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ ពហុកីឡដ្ឋានជាតិអូឡាំពិក
ជើងទី២ ប៉ាគីស្ថាន vs កម្ពុជា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

ចំពោះវគ្គជម្រុះជុំទី១ នេះកម្ពុជាធ្លាប់បានប្រកួតជាមួយ ប៉ាគីស្ថាន កាលពីឆ្នាំ ២០១៩ ដែលកាលនោះ កម្ពុជាទទួលបានជ័យជម្នះទាំង២ លើក
ជើងទី១ ប៉ាគីស្ថាន ១-២ កម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ រ៉ឹង ប៊ុនហៀង និង កែវ សុខផេង នៅថ្ងៃ ០៦/១១/២០១៩ នៅប្រទេស ប៉ាគីស្ថាន
ជើងទី២ កម្ពុជា ២-០ ប៉ាគីស្ថាន ស៊ុតបញ្ចូលទីដោយកីឡាករ គួច សុកុម្ភ: និង សៀង ចន្ធា នៅថ្ងៃ ០៦/០៦/២០១៩ នាពហុកីឡដ្ឋានជាតិអូឡាំពិក

អត្ថបទដែលជាប់ទាក់ទង