Nieto ថា នឹងយកពានបីឲ្យបានសម្រាប់រដូវកាលនេះ

ខ្សែប្រយុទ្ធ Andres Nieto របស់ក្លិបភ្នំពេញក្រោន បានដាក់គោលដៅធំសម្រាប់រដូវកាលនេះជាមួយក្លិបដោយ ធ្វើយ៉ាងណាឲ្យទទួលជ័យជម្នះដណ្ដើមបានពានទាំងបី គឺ ពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ។

Andres Nieto៖”ជាការពិតណាស់ ខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញថ្មីៗនេះ ហើយក៏ដូចជាការជួយក្លិបទទួលបានរបស់សំខាន់ៗ គ្រប់រដូវកាលដែលនៅជាមួយក្លិបខ្ញុំតែងតែបង្ហាញការលេងល្អ ហើយខ្ញុំតែងតែព្យាយាមឲ្យអស់លទ្ធភាព ដែលនេះគឺជាគន្លឹះចាក់ចេញពី Comfort zone ខ្ញុំមិនទាន់ដល់ចំនុចកំពូលរបស់ខ្ញុំទេ! ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលម្តងទៀត”។

គួរបញ្ជាក់ថា ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតលីគកំពូលកម្ពុជាជាង ៤លើកមកនេះគឺឈ្នះទាំង ៤ដង ថែមទាំងបានទទួលជ័យជម្នះដ៏ទៅ ២លើកទៀតនៅក្នុងពានរង្វាន AFC Cup លើក្រុម Young Elephant មកពីឡាវ និង Tampines Rovers មកពីសឹង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង