នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខា បានចេញទៅ ប្រទេសស្វីស ដើម្បីបញ្ចប់ការសិក្សាវគ្គ គ្រប់គ្រងបាល់ទាត់
កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបរបស់ក្លិបវិសាខា កាលពីម្សិលមិញថ្ងៃទី១៥ ខែកញ្ញានេះ បានធ្វើដំណើរទៅបញ្ចប់ការសិក្សា នៃវគ្គ គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅប្រទេសស្វីស ចំពោះការសិក្សាខាងលើធ្វើឡើងចាប់ពីថ្ងៃទី១៥-៣០ ខែកញ្ញាខាងមុខ ខណៈ នាយិការបស់វិសាខា ក៏បន្ដចូលរួមកិច្ចប្រជុំកំពូល នៃសមាគមនិស្សិត UEFA នៅប្រទេសរ៉ូម៉ានី ទៀតផង។
យ៉ាងណាមិញ ចំពោះការសិក្សាវគ្គមួយនេះ អគ្គលេខាធិការក្លិបភ្នំពេញក្រោន ក៏ធ្លាប់បានទៅសិក្សារួចមកហើយផងដែលអំឡុងឆ្នាំ ២០២២ បានដោយជោគជ័យ។
គួរបញ្ជាក់ថា កញ្ញា អ៊ូ បញ្ញាសុកិត្យា ជាស្រ្ដីខ្មែរទីមួយដែលបានសិក្សាវគ្គ គ្រប់គ្រងបាល់ទាត់ Football Management នៃ UEFA Academy នៅក្នុងប្រទេសស្វីស៕