គឹមហ៊ុយ ថា នឹងព្យាយាមដណ្ដើម ៣ពិន្ទុឲ្យបានពីភ្នំពេញក្រោននៅល្ងាចនេះ

ក្នុងសន្និសិទសារព័ត៍មានជាមួយគ្រូបង្វឹករបស់ក្លិបវិសាខាកីឡាករដែលមានតួនាទីជាអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានលើកឡើងសម្រាប់ជំនួបប៉ះជាមួយភ្នំពេញថា ទោះបីជាភ្នំពេញក្រោនខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែប្រឹងប្រែង ព្យាយាម ឲ្យអស់លទ្ធភាព ដើម្បីទទួលបាន ៣ពិន្ទុនៅទឹកដីរបស់ខ្លាំងដាច់ខាតដើម្បីបន្តរក្សាកំណត់ត្រាល្អនៅក្នុងកីឡដ្ឋាន Prince Stadium។

ដោយ ហ៊ុល គឹមហ៊ុយ បាននិយាយថា៖
សម្រាប់ខ្ញុំ គឺពិតជារីករាយ ដែលបានលេងជាមួយដៃគូដែលខ្លាំង ក្នុងនាមកីឡាករ ខ្ញុំពិតជាសប្បាយចិត្ត និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត Big Match នៅថ្ងៃអាទិត្យនេះ ខ្ញុំ និងលោកគ្រូ ក៏ដូចជាមិត្តរួមក្រុម បានរៀបចំក្រុម ដើម្បីទទួល ៣ពិន្ទុលើទឹកដីរបស់យើង ពួកយើងនឹងព្យាយាម និងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាកំណត់ត្រាល្អក្នុងផ្ទះរបស់ពួកយើង ។

គួរបញ្ជាក់ថា ក្រុមវិសាខា បានឆ្លងកាត់ការប្រកួត ៤លើកកន្លងមកនេះបរាជ័យតែមួយលើកប៉ុណ្ណោះពេលប៉ះជាមួយក្រុមបឹងកេតដោយលទ្ធផល ៤-២ តែសម្រាប់ការប្រកួតក្នុងដី វិសាខា ធ្វើបានយ៉ាងល្អដោយឈ្នះ ក្រុម គីរីវង់សុខសែនជ័យ និង អាយ អេស អាយដង្កោសែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង