ភ្នំពេញក្រោន លេងយ៉ាងចាស់ដៃបំបាក់ វិសាខា ៤ប្រកួតចុងក្រោយមិនឲ្យឈ្នះសោះ

ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ សម្រាប់សប្ដាហ៍ទី៥ ទើបតែបញ្ចប់កាលពីពេលម្សិលមិញនេះ ក្នុងនោះក្រុមដែលត្រូវបានគេចាប់អារម្មណ៍ច្រើននោះ គឺ វិសាខា និង ភ្នំពេញក្រោន ជាលទ្ធផល វិសាខា បានបរាជ័យនៅក្នុងទឹកដីរបស់ខ្លួន ០-១ យ៉ាងណាបើយើងងាកទៅមើលប្រវត្តិការប្រកួតគ្នាសម្រាប់ក្រុមទាំងពីវិញឃើញថា ៤ ប្រកួតចុងក្រោយរបស់ វិសាខា មិនដែលបានយកឈ្នះលើ ក្រុមភ្នំពេញក្រោនម្ដងសោះឡើយ។

ខាងក្រោយនេះជាប្រកួត ៤ លើកជាប់គ្នារបស់ វិសាខា សុទ្ធតែបានចាញ់ភ្នំពេញទាំងអស់៖
– វិសាខា ០-១ ភ្នំពេញក្រោន ពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ២០២៣ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣
– ភ្នំពេញក្រោន ២-១ វិសាខា ពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៣ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣
– វិសាខា ២-៣ ភ្នំពេញក្រោន ខេមបូឌានព្រីមៀរលីគ ២០២២ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២
– ភ្នំពេញក្រោន ៤-៣ វិសាខា ខេមបូឌានព្រីមៀរលីគ ២០២២ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២

អត្ថបទដែលជាប់ទាក់ទង