ចំណុចខ្លះនៃក្រុម Cebu FC មុនពេលប៉ះជាមួយ ភ្នំពេញក្រោនស្អែកនេះ

ក្លិបបាល់ទាត់ Cebu FC ដោយហៅឈ្មោះពេញថា Dynamic Herb Cebu FC គឺជាក្លិបមួយលេងនៅលីគកំពូលរបស់ប្រទេសហ្វីលីពីន Philippines Football League ដែលមានក្លិបចំនួន ៥ ប៉ុណ្ណោះដែលបានប្រកួតប្រជែង ហើយនេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តសម្រាប់ក្រុម Cebu FC ដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ។

ក្លិប Dynamic Herb Cebu FC បានបង្កើតឡើងនៅឆ្នាំ២០២១ ក្នុងនោះក្លិបក៏បានកីឡដ្ឋានរបស់ខ្លួនផ្ទាល់ ដែលអាចផ្ទុកអ្នកគាំទ្របានជាង ៥,០០០ នាក់មានឈ្មោះថា Dynamic Herb Sports Complex បច្ចុប្បន្នក្លិបមួយនេះដឹងនាំដោយ លោក Joshua Schirmer ដែលមានវ័យ ៤១ឆ្នាំហើយលោកក៏ជាគ្រូបង្វឹកដែលមានអាជ្ញាប័ណ្ណ UEFA A Licence ផងដែរ ជាក់ស្ដែងក្លិបដែលអ្នកគាំទ្រដាក់រហ្សនាមថា យក្សទន់ភ្លន់ឬ The Gentle Giants មានកីឡាករសរុបចំនួន ២១នាក់ ក្នុងនោះមានកីឡាករបរទេស ៦នាក់។

គួរបញ្ជាក់ថា Cebu FC នឹងត្រូវជួបជាមួយ ភ្នំពេញក្រោនជាក្រុមជើងឯកនៃលីគកំពូលកម្ពុជានៅថ្ងៃស្អែកទី ២១ វេលាម៉ោង ៧:០០នាទីយប់តទៅ៕

អត្ថបទដែលជាប់ទាក់ទង