ទោះចាញ់ភ្នំពេញក្រោន ៣-០ ពិតមែន តែគ្រូបង្វឹកក្រុម Cebu FC សប្បាយចិត្តពេលឃើញកូនក្រុមបែបនេះ
ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល F នៃពានរង្វាន់ AFC Cup រវាងក្រុម Dynamic Herb Cebu បានបរាជ័យ ក្រោមថ្វីជើងរបស់ ភ្នំពេញក្រោនដោយ លទ្ធផល ០-៣ កាលពីពេលយប់មិញនេះ គ្រូបង្វឹករបស់ក្លិបហ្វីលីពិនលោក Joshua Schirmer ហាក់មានការសប្បាយចិត្តទោះបីជាក្រុមខ្លួនចាក់ក្នុងការប្រកួតនេះក៏ដោយ ដែលលោកយល់ថា កីឡាករក្នុងក្រុមមួយចំនួនមិនធ្លាប់បានបង្ហាញទម្រង់លេងនៅកម្រិតបែបនេះឡើយ ។
ថ្លែងនៅក្នុងសន្និសិទកាសែតសារព័ត៍មានក្រោយចប់ការប្រកួតលោក Joshua លើកឡើងថា៖ “ខ្ញុំសប្បាយចិត្តនឹងលទ្ធផលរបស់ក្រុម ដោយសារកីឡាករយើងមួយចំនួនពុំធ្លាប់ដែលបានលេងនៅកម្រិតបែបនេះឡើយ ពេលនេះពួកគេបានឃើញហើយថាជាអ្វី ចំណែកកីឡាករខ្លះបានលេងរួចហើយ កីឡាករខ្លះទៀតត្រូវតែលេងឲ្យល្អជាងនេះនៅការប្រកួតក្រោយ”។
គួរបញ្ជាក់ថា ភ្នំពេញក្រោន ពេលនេះទទួលបាន ៣ពិន្ទុនិង ឈរនៅលេខរៀងទី ២ ក្នុងពូល F នៃពានរង្វាន់ AFC Cup ២០២៣/២៤ បន្ទាប់ពីទទួលបានជ័យជម្នះលើកក្រុម Dynamic Herb Cebu ៕