គិតមកទល់សប្ដាហ៍ទី៦ មិនទាន់មានក្រុមណាអាច បញ្ឈប់កំណត់ត្រាមិនធ្លាប់ចាញ់របស់ព្រះខ័នរាជ ស្វាយរៀងបានឡើយ

ក្រុមព្រះខ័នរាជ ស្វាយរៀងទើបតែទទួលបានជ័យជម្នះលើ វិសាខា ដោយលទ្ធផល ០-១ សម្រាប់សប្ដាហ៍ទី០៦ ដែលមួយគ្រាប់របស់ខ្សែប្រយុទ្ធ Marcus Haber ស៊ុតបញ្ចូលទីនៅនាទីទី ៨១ ធ្វើឲ្យក្លិបស្ថិតនៅក្នុងខេត្តស្វាយរៀងទទួលបាន ៣ពិន្ទុអាចរក្សាដំណែងជាក្លិបឈរនៅលេខ១ ក្នុងតារាង Cambodian Premier League ដែលមានពិន្ទុសរុប ១៥ពិន្ទុ។

យ៉ាងណាមិញ ឆ្លងកាត់ការប្រកួតជាង ៦លើក ព្រះខ័នរាជ ស្វាយរៀងពិតជាធ្វើបានយ៉ាងល្អ ដោយអាចឈ្នះការប្រកួតទាំង ៦ដង ខាងក្រោមនេះជាការប្រកួតទាំង ៦ដង របស់ក្រុម ព្រះខ័នរាជ ស្វាយរៀង៖

◾ កងយោធពលខេមរភូមិន្ទ 0-២ ព្រះខ័នរាជ ស្វាយរៀង
◾ ព្រះខ័នរាជ ស្វាយរៀង ២-១ ភ្នំពេញក្រោន
◾ ព្រះខ័នរាជ ស្វាយរៀង ១-០ ណាហ្គាវើលដ៏
◾ អាយអេសអាយដង្កោសែនជ័យ ១-២ ព្រះខ័នរាជ ស្វាយរៀង
◾ ព្រះខ័នរាជ ស្វាយរៀង ៥-២ អង្គរថាយហ្គឺរ
◾ វិសាខា ០-១ ព្រះខ័នរាជ ស្វាយរៀង

អត្ថបទដែលជាប់ទាក់ទង