ឆ្លងកាត់ការប្រកួត ៧លើក Marcus នៅតែបន្តរកគ្រាប់បាល់បាន

ក្នុងការប្រកួត ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សម្រាប់សប្ដាហ៍ទី៧ ក្រុមព្រះខ័នរាជស្វាយរៀង បានលត់ព្រៃវែង ដោយលទ្ធផល ៣-៥ ក្នុងនោះ ខ្សែប្រយុទ្ធ Marcus Haber រកបានរហូតដល់ទៅ ៣គ្រាប់ និង Bounkong Bounphachan រកបាន ២គ្រាប់ ដែលធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងទទួលបាន ៣ពិន្ទុរក្សាកំណត់ត្រាមិនធ្លាប់ចាញ់ដដែលក្នុងការប្រកួត ៧លើកមកនេះ។

យ៉ាងណាមិញ គ្រប់ការប្រកួតទាំងអស់របស់ ព្រះខ័នរាជស្វាយរៀង នៅរដូវកាល ២០២៣/២៤ នេះពិតជាមានការរួមចំណែកច្រើនជាខ្លាំងពី Marcus Haber ព្រោះរូបគេអាចរកគ្រាប់បាល់បានគ្រប់ការប្រកួតទាំងអស់ ហើយក៏ជាគ្រាប់បាល់ដែលឲ្យក្រុមទទួលបានជ័យជម្នះទៀតផង។

គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង Cambodian premier league មាន ២១ពិន្ទុ មិនដែលចាញ់ទាល់តែសោះចាប់តាំងពីការប្រកួតបើករដូវកាលមក៕

អត្ថបទដែលជាប់ទាក់ទង