លោក Felix លើកឡើងថា ការកំណត់កម្រិតលេងរបស់ FIFA Ranking មិនអាចវាស់កម្រិតរបស់ក្រុមបានឡើយ ទោះ ប៉ាគីស្ថានស្ថិតនៅក្រោមកម្ពុជាក៏ដោយ

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាននៅថ្ងៃស្អែកនេះ ទី១២ ខែតុលា វេលាម៉ោង ៧:០០ នាទីយប់ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះដែលគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានលើកឡើងថា ការប៉ះប៉ាគីស្ថានលើនេះគឺជាក្រុមមួយដែលខ្លាំង បើទោះបីជា FIFA Ranking នៅកម្រិតទាបជាងកម្ពុជាក៏ដោយ លោកយល់ថា FIFA Ranking មិនមែនជាការកំណត់កម្រិតលេងរបស់ក្រុមឡើយក្នុងការប៉ះប៉ាគីស្ថានលើកនេះ។

យ៉ាងណាបើងាក់ទៅមើលជម្រើសជាតិ ប៉ាគីស្ថាន ស្ថិតនៅក្នុងលេខរៀងទី ១៩៧ និងជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងលេខរៀងទី ១៧៧ នៃការវាស់របស់ FIFA ។

បើតាមការស្រង់សំដីរបស់លោក Felix បានលើកឡើងថា “ប៉ាគីស្ថានគឺជាក្រុមដែលខ្លាំង ចំពោះ FIFA Ranking មិនមែនជាការកំណត់ក្រុមទេ យើងត្រូវរៀបចំក្រុមឲ្យបានល្អក្នុងការប្រកួតនេះ ដោយខ្ញុំយល់ថាកីឡាករទាំងអស់នឹងយល់ពីការប្រកួតរបស់ពួកគេ ចំណែក កីឡាករថ្មីដែលយើងមានពួកគេនឹងលេងដោយទឹកចិត្តស្រលាញ់ប្រទេសជាតិរបស់យើង យើងត្រូវធ្វើឲ្យល្អបំផុតសម្រាប់ប្រទេសកម្ពុជាសប្បាយចិត្តទាំងអស់គ្នា”

គួរបញ្ជាក់ថា ការប្រកួតរវាង ជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិប៉ាគីស្ថាន គឺជាការប្រកួតពានរង្វាន់ FIFA World Cup ២០២៦ វគ្គជម្រុះជុំទី១៕

អត្ថបទដែលជាប់ទាក់ទង