គ្រូបង្វឹកភ្នំពេញក្រោន ថា កីឡាកររបស់ព្រៃវែងមានទាំងកម្លាំងមានទាំងឆន្ទៈ
ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League ត្រូវបានត្រលប់មកសារជាថ្មីបន្ទាប់ពីត្រូវសម្រាកមួយរយៈក្នុងនោះដែល នៅថ្ងៃសោរ៍នេះមានជំនួបមួយរវាងភ្នំពេញក្រោន ត្រូវប៉ះជាមួយព្រៃវែង សម្រាប់សប្ដាហ៍ទី៨ នៅវេលាម៉ោង ៦:០០ល្ងាច។
យ៉ាងណាមុនចាប់ផ្ដើមការប្រកួត គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បានលើកឡើងថា៖ “លោកគិតព្រៃវែងជាដៃគូដ៏លំបាក ពិសេសពួកគេតែងតែរកគ្រាប់បាល់បាននៅពេលនាទីចុងម៉ោង ហើយបើទោះបីជា ពួកគេរបូតគ្រាប់បាល់ លេងមិនសូវបានល្អនៅពេលចាប់ផ្ដើមក៏ដោយ ប៉ុន្តែពួកគេមិនបោះបងកីឡាករល្អៗដែលមានឆន្ទៈឡើយ”។
លោកបានបន្ថែមទៀតថា៖ “ព្រៃវែងជាក្រុមមួយដែលលេងបាល់លឿន ថែមទាំងសម្បូរកម្លាំង និង ព្យាយាមដាក់សំពាធ ហើយ ជាក្រុមមួយដែលលេងបាល់វាយបកបានល្អ ដោយសារតែពួកគេមានកីឡាករដែលមាន ល្បឿនលឿន និងការញ៉ាក់បាល់មួយទល់និងមួយ ក៏ល្អសម្រាប់ខ្សែប្រយុទ្ធរបស់ព្រៃវែង”។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ព្រៃវែងបច្ចុប្បន្នស្ថិតនៅលេខរៀងទី៦ ក្នុងតារាង Cambodian Premier League ចំណែកភ្នំពេញក្រោនស្ថិតនៅលេខរៀងទី២ ឈរពីក្រោមព្រះខ័នរាជស្វាយរៀង។