កីឡាករចំណូលថ្មី Jelle និយាយថា នឹងជួយភ្នំពេញក្រោនឲ្យអស់ពីសមត្ថភាព

ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់កីឡាករ Jelle Goselink មកចូលក្រុមដើម្បីត្រៀមប្រកួតសម្រាប់ជើងទី២ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League ជាការពិតណាស់ Jelle Goselink បានផ្លាស់មកពីក្លិប Borneo Samarinda នៃលីគលំដាប់ទី១ របស់ឥណ្ឌូនេស៊ី យ៉ាងណាមកដល់កីឡាដ្ឋាន Smart RSN Stadium ភ្លាម Jelle បាននិយាយថា៖

Jelle Goselink៖”ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយភ្នំពេញក្រោន អ្នកដែលនៅទីនេះគឺរួសរាយណាស់ ហើយពួកគេពិតជាស្រលាញ់បាល់ទាត់ដូចខ្ញុំដែរ ខ្ញុំពិតជារំភើប ខ្ញុំនឹងបង្ហាញសមត្ថភាព ១០០% ទៅកាន់អ្នកគាំទ្រ មិត្តរួមក្រុម និងអ្នកទាំងអស់គ្នាដែលស្រលាញ់ភ្នំពេញក្រោន”។

រូបគេបានបន្ថែមទៀតថា៖”ខ្ញុំនឹងខំព្យាយាមជួយក្រុមតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទទួលបានសមិទ្ធផលអស្ចារ្យទាំងអស់គ្នា អ្វីគ្រប់យ៉ាងនៅទីនេះគឺល្អណាស់ កីឡដ្ឋានពិតជាស្រស់ស្អាត ជាមួយនឹងទីលានល្អ ហើយកន្លែងអង្គុយទស្សនាគឺនៅជិតទីលាន វាធ្វើឲ្យមានបរិយាកាសល្អសម្រាប់អ្នកគាំទ្រ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងមកទស្សនាផ្ទាល់នៅទីលានច្រើន ហើយគាំទ្រពួកយើង ដូច្នេះយើងនឹងប្រយុទ្ធទាំងអស់គ្នា”។

គួរបញ្ជាក់ថា Jelle Goselink គឺជាកីឡាករទី១ ដែលភ្នំពេញក្រោនបាននាំចូលសម្រាប់ទីផ្សារដោះដូកីឡាករលើកទី២នេះ៕

អត្ថបទដែលជាប់ទាក់ទង