ដំណឹងល្អ ! មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងផ្ដល់ជូនការពិនិត្យព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតគិតថ្លៃជូនពលរដ្ឋ ចំនួន ២ថ្ងៃ នៅក្នុងធ្នូនេះ

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឲ្យដឹងថា ខាងមន្ទីរពេទ្យនឹងផ្ដល់ជូនការពិនិត្យព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតគិតថ្លៃជូនពលរដ្ឋ រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ២០២៣ នេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចេញសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ពីម៉ោង០៨៖០០ នាទីព្រឹកដល់ម៉ោង១៤៖០០ នាទីរសៀល។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទាកទងតាមរយៈលេខទូរស័ព្ទ ០៩៩ ៥០២ ២០១៕

អត្ថបទដែលជាប់ទាក់ទង