ចាន់ វឌ្ឍនាកា បង្ហើបពីបទពិសោធន៍៣ ដែលបានទៅទស្សនកិច្ចក្លិបបាល់ទាត់លីគកំពូលអង់គ្លេស Aston Villa
នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង អ្នកចាំទី ស៊ូ យ៉ាទី បានធ្វើដំណើរទៅប្រទេសអង់គ្លេសបន្ទាប់ពីមានការអញ្ជើញពីក្លិបបាល់ទាត់ Aston Villa ដើម្បីទៅទស្សនកិច្ចចំនួនមួយសប្ដាហ៍។
យ៉ាងណាថ្មីៗ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបទពិសោធន៍ដែលបានទៅទស្សនកិច្ចនៅក្លិបបាល់ទាត់ Aston Villa ៣ចំណុច។
អំឡុងពេលទស្សនកិច្ចនូវទីនោះមួយរយៈកន្លងមក ខ្ញុំទទួលបាននៅបទពិសោធន៍ថ្មីៗជាច្រើន ក៏ដូចការរៀនសូត្រថ្មីផងដែពីបាល់ទាត់សម័យទំនើប ពួកគាត់ណែនាំកន្លែងសំខាន់ៗ៣កន្លែង ដែលមានដូចជា :
១.villastore : ដែលជាកន្លែងលក់សម្ភារៈក្លឹប និង វត្ថុអនុស្សាវរីយ៍ នានា
២.bodymoor heath training ground ដែលជាកន្លែងហ្វឹកហាត់សម្រាប់ក្រុម Aston villa ដែលមានដូចជា ទីលានហ្វឹកហាត់ បន្ទប់សម្រាប់បុគ្គលិកធ្វើការទៅតាមជំនាញរបស់ពួកគាត់ បន្ទប់សម្រាប់ព្យាបាលកីឡាករ កន្លែងហ្វឹកហាត់សាច់ដុំ (gym) និង អាហារដ្ឋានសម្រាប់កីឡាករ និង បុគ្គលិក
៣.villapark stadium គឺជាស្តាតសម្រាប់ការប្រកួត ដែលពេលនោះខ្ញុំក៏បានចូលរួមទស្សនាការប្រកួត១ប្រកួតផងដែ នឹងបានចូលទស្សនកិច្ចផ្ទាល់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ផ្ទាល់កីឡាករផងដែ
នេះជាការរៀនសូត្រថ្មីដែលត្រូវទទួលយកបទពិសោធន៍ដើម្បីយកមកចែករំលែកក៏ដូចជាអភិវឌ្ឍន៍បាល់កម្ពុជាយើងនាពេលបច្ចុប្បន្ន និង ថ្ងៃអនាគត៕