មុនប៉ះគ្នានៅល្ងាចនេះលោកគ្រូទាំង២បានលើកឡើងបែបនេះក្នុងជំនួបជើងទី២ក្រោយកីឡាករសំខាន់ៗទៅជួយក្រុមជម្រើសជាតិ
លីគកំពូលកម្ពុជាបានឈានចូលមកដល់សប្តាហ៍ទី១៥ហើយនៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ នឹងមានការប្រកួតនៅ៣កីឡដ្ឋានផ្សេងៗគ្នា។ ដោយនៅកីឡដ្ឋាន ព្រៃវែង នឹងមានការប្រកួតរវាងក្រុមបាល់ទាត់ ព្រៃវែង នឹងប៉ះគ្នាជាមួយក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នៅម៉ោង ១៥:៣០ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទការប្រកួតរវាងក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ នឹងប៉ះគ្នាជាមួយក្រុមបាល់ទាត់ បឹងកេត នឹងចុងក្រោយគេនៅកីឡដ្ឋានស្វាយរៀង ការប្រកួតរវាងក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ប៉ះគ្នាជាមួយក្រុមបាល់ទាត់ វិសាខា។
ដោយឡែកក្នុងជំនួបរវាងក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងក្រុមបាល់ទាត់ បឹងកេត គ្រូបង្គោលទាំង២បានលើកឡើងបែបនេះថាលោក ភា សុភ័ត្ត្រា បានលើកឡើងថា « យើងមិនអាចយកទិន្ន័យចាស់ ប្រកួតជើងទី១ មកប្រៀបធៀបនិងវាយតម្លៃសម្រាប់ការប្រកួតជើងទី២ បានទេ ព្រោះគ្រប់យ៉ាងមានការប្រែប្រួល»។ ចំណែកឯលោកគ្រូ ហុង ផេង: លេងទល់នឹងសមាគមកីឡាបាល់ទាត់ ខ.ភ.ម ជាការប្រកួតដ៏តានតឹងមួយ វានឹងមិនងាយស្រួលដូចប្រកួតដែលយើងបានឈ្នះកាលពីសប្តាហ៍មុននោះទេ តែយ៉ាងណាខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ ស្អែកនេះពួកគេនឹងធ្វើបានល្អដើម្បីអ្នកគាំទ្រ ។
អត្ថបទដោយ៖ សិទ្ធារិទ្ធ