កីឡាករ ៦រូបដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ អាចបង្ហាញខ្លួនឲ្យក្លិបលើស ១០០០នាទី
កាលពីល្ងាចថ្ងៃទី២៤ សហព័ន្ធបាល់ទាត់កម្ពុជាបានចេញបញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា ជាការពិតណាស់ ក្នុងចំណោមកីឡាករទាំង ២៤រូបដែលគ្រូបង្គោលលោក Felix Dalmas កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា មានតែកីឡាករ ៦រូបប៉ុណ្ណោះ ដែលអាចបង្ហាញលើទីលានឲ្យក្លិបរបស់ខ្លួនលើស ១០០០ នាទីនៅលីគកំពូលកម្ពុជា Cambodian Premier League។
៦, ញាណ សុស៊ីដាន របស់ក្លិប Tiffy Army FC បង្ហាញខ្លួនសរុប ១០១៥នាទី
៥, ស៊ិន សុផាណាត់ របស់ក្លិប វិសាខា បង្ហាញខ្លួនសរុប ១០៦៨នាទី
៤, វីរៈ ដារ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនសរុប ១០៨០នាទី
៣, ម៉ាត់ នូរុណ របស់ក្លិបបឹងកេត បង្ហាញខ្លួនសរុប ១១៦១នាទី
២, សឿយ វិសាល របស់កក្លិបព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនសរុប ១១៨១នាទី
១, កែម វ៉ាន់ដា របស់ក្លិប អាយ អេស អាយ ដង្កោសែនជ័យ បង្ហាញខ្លួនសរុប ១១៨៩នាទី