ជួន ចាន់ចាវ ត្រូវសម្រាករយៈពេលវែងក្រោយទទួលការវះកាត់របួសកជើងស្ដាំជោគជ័យកាលពីយប់មិញ
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានការប្រកួតរវាងក្រុមបាល់ទាត់អាយ អេស អាយ ដង្កោរសែនជ័យ ទល់និងក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលធ្វើឡើងនៅកីឡដ្ឋានអេ អាយ អេ ខេអឹមអេច ផាក កាលប្រកួតបានចាប់ផ្តើមប្រកួតពីម៉ោង ១៨:០០ នាទី។ ការប្រកួតបានបញ្ចប់ទីដោយក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះ អាយអេសអាយដង្កោសែនជ័យ ២ទល់និង០ ក្នុងការប្រកួតមួយនេះបានក៏បានជួបរឿងគួរឲ្យសោកសៅមួយផងដែលគឺ កីឡាកររបស់ភ្នំពេញក្រោន ជួន ចាន់ចាវ បានធ្វើការរងរបួសបាក់កជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរនឹងត្រូវបានបញ្ជូនទៅវះកាត់ភ្លាមៗ។ ក្រោយពិបញ្ចប់ការប្រកួតការវះកាត់របស់កីឡាក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏ដូចជាក្រុមជម្រើសជាតិកម្ពុជារូបនេះក៏បានបញ្ចប់ដោយជោគជ័យដូចគ្នា។
បើតាមការបញ្ចាក់របស់លោក លី ហៀង អគ្គលេខាធិការភ្នំពេញក្រោន បានប្រាប់ថា ស្ថានភាពរបស់ជួន ចាន់ចាវ នាពេលនេះប្រសើរខ្លះហើយ ក្រោយទទួលការវះកាត់របួសកជើងស្ដាំកាលពីយប់មិញ។ យ៉ាងណា លោកថា ចាន់ចាវ ត្រូវសម្រាករយៈពេលវែងនឹងមិនអាចជួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិទល់នឹងប្រទេសកាតានាចុងធ្នូខាងមុខនេះ៕
អត្ថបទ៖ សិទ្ធារិទ្ធ