ការប្រកួតយ៉ាងមេចហ្នឹង! ទើបគ្រូៗ លើកឡើងជុំវិញការគ្រងខ្សែក្រវាត់ របស់រាហ៊ូមាស យប់មិញម្លឹង?

គុនខ្មែរ៖ ក្រោយការប្រកួតបានបញ្ចប់ និងជ័យជន្នះបានទៅលើកីឡាករគុនខ្មែរវ័យក្មេង រាហ៊ូមាស ឈុត សេរីវណ្ណថង ដោយទទួលបានប្រាក់រង្វាន់ ៤០ លានរៀល និងខ្សែ.កមាស ២ដំឡឹង ពីក្រុមហ៊ុន ទ្រីដាណា កាលពីយប់មិញ តាមរយៈការកាត់សេចក្តីដោយពិន្ទុនោះ ត្រូវបានអ្នកគាំទ្រគុនខ្មែរ ហាក់សម្តែងការខកចិត្តខ្លាំងជាមួយលទ្ធផលមួយនេះ ព្រោះបច្ចេកទេសដែលម្ចាស់ខ្សែក្រវាត់យកមកប្រើនៅការប្រកួតមួយនេះ ហាក់ស្រដៀងទៅហ្នឹងប្រទេសជិតខាងធ្លាប់ធ្វើ និងរង់ការរិះគន់យ៉ាងក្រាសក្រែលរួចទៅហើយ។

ជុំវិញការប្រកួតយប់មិញ អតីតកីឡាករគុនខ្មែរ និងជាគ្រូបង្វឹកក្នុងពេលបច្ចុប្បន្ន គឺលោកគ្រូ ពេជ្រ សុផាន់ បានលើកឡើងថា “សូមសរសើរដល់គ្រូ សាន់ សៅយ៉ាន់ និងក្រុមគ្រូៗ ផ្សេងទៀត ដែលចេះរកនឹកឃើញវិធីប្រកួតនេះ ដែលធ្វើអោយអ្នកគាំទ្រចាំទស្សនាពេញមួយប្រទេសមិនអាចស្មានត្រូវ (បាក់ចង្កេះម៉ង)” និងភ្ជាប់ដោយឃ្លាចុងក្រោយថា “តែសម្រាប់គាត់ជាគ្រូបង្ហឹកម្នាក់ ស្តាយទឹកចិត្តណាស់ប្រកួតបីទឹកសោះ” បើយោងតាមការបង្ហាញអារម្មណ៍នេះ អាចលោកគ្រូចង់ថា ត្រកួតបីទឹកសោះ មិនចាំបាច់ប្រើវិធីហ្នឹងនោះទេ។

យ៉ាងណាមិញ ក្រលេកមកមើល Facebook លោកគ្រូ សាន់ សៅយ៉ាន់ វិញបានអបអរសាទរ សិស្សប្អូនរបស់គាត់ ដែលឈ្នះខ្សែក្រវាត់ មរកដគុនខ្មែរ NNP ពីក្រុមហ៊ុន ទ្រីដាណា និងបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលវណ្ណថង បានស្តាប់គ្រូៗ និងមិត្តភក្តិ តាមរយៈការប្រកួតដ៏ឆ្លាតវៃមួយនេះ (របៀបប្រកួតប្រើ IQ ខ្ពស់) ដែលផ្តូលអេលីត សាន់ បានសម្រេចពិន្ទុ។

ចំពោះលោក សន អេលីត ដែលជាគ្រូបង្វឹកផ្ទាល់ កីឡាករ អេលីត សាន់ ក៏បានបង្ហោះនៅលើ Facebook របស់លោកផងដែរថា លោកពិតជាទទួលស្គាល់លទ្ធផងមួយនេះ ថាសិស្សរបស់ខ្លួន អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែន និងស្នើអ្នកគាំទ្រកុំបង្ហោះអ្វីមិនសមរម្យលទ្ធផលយប់មិញ ខណៈសាមីខ្លួន អេលីត សាន់ ក៏បានសម្តែងការអបអរសាទរទៅដៃវណ្ណថងដែរ ដែលមានភ្ជាប់រូបខាងក្រោមសម្រាប់មិត្តអ្នកអានស្វែងយល់បន្ថែមផងដែរ។

សំណួរ៖ ក្រោយការលើកឡើងជុំវិញការប្រកួតមួយនេះ តើមិត្តអ្នកអានបានដឹងពីការបំភ្លឺរបស់វណ្ណថងឬនៅ?
ពិតជាមិនអន់ទេ! ភ្លឺភ្នែក ក្រោយបានឃើញការបញ្ជាក់ចំៗ អំពីយុទ្ធសាស្ត្រ ឈុត សេរីវណ្ណថង ក្នុងការប្រកួតជាមួយ អេលីត សាន់ កាលពីយប់មិញ ដោយម្ចាស់ខ្សែក្រវាត់មរតកគុនខ្មែរ NNP បញ្ជាក់ថា៖

សង្រ្គាមនៅលើសង្វៀន និងសង្រ្គាមនៅក្នុងសមរភូមិ គឺដូចគ្នា វៃទល់មុខមិនបែក យើងអាចវៃតាមច្រកជំហៀងឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែមិនផ្លាស់ប្ដូរគោលដៅ យប់មិញមិនសូវល្អមើល ដោយសារខ្ញុំវៃហើយគេច មិនឲ្យដៃគូរវៃត.បកវិញបាន បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែលហៅថាបច្ចេកទេសក្នុងការយកឈ្នះគូរប្រកួតដោយមិនប្រើកម្លាំងខ្លាំង ហើយវៃចេញម្នាក់ឯងបានច្រើន បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថាបច្ចេកទេវៃបែបសប្បាយៗ យើងថយមួយជំហានវៃ គេចមួយជំហានវៃ ហើយ និងបុកមួយជំហានវៃ កីឡាករភាគតិចណាស់ដែលធ្វើបាន។

គួររំឭកថា មួយរយៈចុងក្រោយនេះ គុនខ្មែរ ហក់ឡើងប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ ចំណែកកីឡាករជួរមុខមួយចំនួន កំពុងឡើងកូដឆិបៗផងដែរ ជាពិសេស ឈុត សេរីវណ្ណថងនេះ ទើបកើបលុយពីប្រាក់រង្វាន់មេដាយមាសស៊ីហ្គេមលើកទី៣២ ឥឡូវបានគ្រងខ្សែក្រវាត់ទៀត បើក្នុងវិស័យចេះសាមគ្គីភាពគ្នាបានល្អទៀត មិនដឹងថា ២០ ទៅ ៣០ឆ្នាំទៀត គុនខ្មែរឡើងដល់កម្រិតណានោះទេ ខណៈក្លិបបច្ចុប្បន្ននេះក៏កំពុងរីកចម្រើន និងសំបូរដោយឧបករណ៍ហាត់បានល្អច្រើន បើប្រៀបធៀប នឹងកីឡាករជំនាន់មុនៗ ខុសគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង