សែន ច័ន្ទឬទ្ធីគុន បាន​លើក​ឡើង​​អំពីសាក់​ល្បី​ៗ​នៅ​ប្រទេសថៃ​ ដែលមាន​ប្រភពដើមពីកម្ពុជា…

កីឡាករ​ប្រដាល់ Thiago Teixeira (សែន ច័ន្ទឬទ្ធីគុន) បាន​បក​ស្រាយ​ឲ្យ​មហាជន​បាន​ដឹង​អំពី​សាក់​​ពេញនិយម​នៅ​ប្រទេស​ថៃ​ គឺ​មាន​ប្រភព​ដើម​មកពី​ប្រទេស​កម្ពុជា​ ពោល​គឺ​ត្រូវ​បាន​គេ​លួច​ពី​ប្រទេស​កម្ពុជាទៅ​។

កីឡាករប្រេស៊ីល ​សញ្ជាតិ​ខ្មែរ សែន ច័ន្ទឬទ្ធីគុន បាន​​លើក​​ឡើង​ បន្ទាប់​ពី​មាន​ផេក​មួយ​ឈ្មោះ Acervo Thai បាន​លើក​ឡើង​ពី​ សាក់យ័ន្ត​ ពេញ​និយម​នៅ​ប្រទេស​ថៃ គឺ​​តាម​ប្រវត្តិ​សាស្ត្រ​​ សាក់​ទាំង​​នេះ​មាន​នៅ​ក្នុង​សម័យ​កាល ​អាណាចក្រ​ខ្មែរ (Khmer Empire) ចន្លោះ​សត​វត្ស​ទី៩​ ដល់ទី​១៥​ ហើយសព្វថ្ងៃនេះ​គឺ​ជា​កម្ពុជា។

ហើយ សែន ច័ន្ទឬទ្ធីគុន ក៏បាននិយាយថា៖

សាក់​ទាំង​នេះ​គឺពេញ​និយម​ខ្លាំង​ណាស់​នៅ​ប្រទេសថៃ ជា​ពិសេស​លើ​កីឡាករ​ប្រដាល់​ថៃ ប៉ុន្តែ​​សាក់​ទាំង​នេះ​មាន​ប្រភព​ដើម​​ពី​ប្រទេស​កម្ពុជា ការ​ផុស​នេះ​ត្រូវ​បាន​សរសេរ​​ភាសា​ផ្សេង​គ្នា (សាក់​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា) កម្ពុជា​បាន​បាត់​បង់​​វា​ បន្ទាប់​ពី​​លទ្ធិកុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥ ​នៅ​ពេល​​ប្រជា​ជន​ជាង​ ១/៤​ បាន​បាត់​បង់​ជីវិត ហើយ​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ត្រូវ​បាន​គេ​លួច​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​យើង​បាន​វិល​ត្រឡប់​មក​វិញ និង​កាន់​តែ​រីក​ធំ​​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ហើយ​ពិភព​លោក​និង​ដឹង​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​រឿង​រ៉ាវ​ទាំង​នេះ សាក់​ទាំង​នេះ​គឺ​ជាអក្សរ​ខ្មែរ ជាភាសា​ខ្មែរ។

គួបញ្ជាក់ថា ការ​​បង្ហោះ​សារ​បញ្ជាក់​របស់​ សែន ច័ន្ទឬទ្ធីគុន ដែល​ទើប​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ​២០២៣​ នេះ បាន​​ភ្ជាប់​នូវ​រូប​ថតមួយ​សន្លឹក​​ពី​​កីឡាករ​ប្រដាល់​ថៃ Yaiyok ដែល​មាន​សាក់​ពេញ​លើ​ទ្រូង​​៕

អត្ថបទដែលជាប់ទាក់ទង