ក្លិបនៅលីគកំពូលឆ្នាំនេះបំពេញលក្ខខណ្ឌគ្រប់ក្លិបហើយ

បាល់ទាត់ខ្មែរ៖ ឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់នៅកម្ពុជា មាន ៨ ក្រុមដដែលទទួលបានអាជ្ញាប័ណ្ណពី 𝗔𝗙𝗖 និង២ ក្លិបបានជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ
ក្លិបបាល់ទាត់ដែលបានជាប់អាជ្ញាប័ណ្ណក្លិប AFC ទាំង 8️ រួមមាន:
១. អង្គរថាយហ្គឺរ
២.​ បឹងកេត
៣. គិរីវង់សុខសែនជ័យ
៤.​ ណាហ្គាវើលដ៍
៥.​ ភ្នំពេញក្រោន
៦. ព្រះខ័នរាជស្វាយរៀង
៧. កងយោធពលខេមរភូមិន្ទ
៨. វិសាខា
ក្លិបបាល់ទាត់ដែលបានជាប់អាជ្ញាប័ណ្ណក្លិបថ្នាក់ជាតិទាំង 2️ រួមមាន:
១. ព្រៃវែង
២. អាយ អេស អាយ ដង្កោសែនជ័យ
បញ្ជក់ផងដែរថា៖ ក្លិបបាល់ទាត់ទាំងអស់ដែលអាចចូលរួមប្រកួតក្នុងក្របខ័ណ្ឌ ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២៤ ជាផ្លូវការ ចាប់ផ្តើមពី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

អត្ថបទដែលជាប់ទាក់ទង