កីឡាករ Chanathip បានត្រលប់មកលេងនៅប្រទេសថៃវិញហើយ

ខ្សែបម្រើឆ្នើមរបស់ប្រទេសថៃ បានប្រកាសចែកផ្លូវជាមួយក្រុម Kawasaki Frontale របស់ប្រទេសជប៉ុន នឹងបានសម្រេចចិត្តត្រលប់មកប្រកបអាជីពលេងនៅទឹកដីកំណើតរបស់គេវិញ បន្ទាប់ពីក្រុម BG Pathum United ត្រូវចំណាយលុយខ្ទង់លានដុល្លាដើម្បីនាំយកកីឡាកររូបនេះមកចូលរួមជាមួយក្រុមខ្លួន ។

កីឡាករ Chanathip Songkrasin បានត្រលប់មកលេងលីគកំពូលរបស់ប្រទេសថៃ វិញហើយក្រោយពីរូបគេបានចូលរួមជាមួយក្រុមនៅឯប្រទេសជប៉ុនអស់រយៈពេល ៦ឆ្នាំ កាលពីពេលថ្មីនេះក្រុម BG Pathum United បានប្រកាសជាផ្លូវការនាំយកកីឡាករហ័សនាម Messi Jay ចូលរួមជាមួយពួកគេដើម្បីពង្រឹងតំបន់កណ្តាលរបស់ក្រុមខ្លួនអោយកាន់តែប្រសើរជាងមុន បើយោងតាមការចុះផ្សាយជាច្រើនពីកាសែតរបស់ប្រទេសថៃ ក្រុម BG Pathum ត្រូវចំណាយទឹកប្រាក់ប្រមាណ ៧០លានបាតឬប្រហែលជាង ២ លានដុល្លារឯណោះដែលនេះគឺជាតម្លៃខ្លួននៃផ្ទេររបស់កីឡាករឆ្នើមរូបនេះពីក្រុម Kawasaki Frontale ។

គួរបញ្ចាក់ដែរថារយៈពេល ៦ឆ្នាំនៅលីគជប៉ុន Chanathip បានចូលរួមចំនួនក្លិប ២ផ្សេងគ្នារួមមាន Consadole sapporo និង Kawasaki Frontale គាត់បានបានបង្ហាញនៅលើទីលានសរុបបាន ១៣៣ប្រកួត នឹងបានទាត់ចូលចំនួន ១៤គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង