ការប្រកួតដ៏កក្រើកនៃពានរង្វាន់ មករ លីគ១ បានមកដល់ហើយ

បាល់ទាត់ខ្មែរ៖ កាលប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល មករ លីគ១ បានដំណើរការប្រកួត ៤ខែ កន្លងមកហើយ នៅពេលនេះរកឃើញក្រុមខ្លាំង ២ ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយគឺក្រុម MIHEOL YOUNG GUN និង ក្រុម OV MAL FC ។

រូបភាព៖ មករ លីគ១

ព្រឹត្តិការណ៍ដ៏កក្រើកនាថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកគាំទ្រទាំងសងខាងក៏បានកំណត់ទីតាំងសម្រាប់ឈរគាំទ្រ ដែលបង្កើតអោយមានទិដ្ឋភាពការប្រកួតកាន់តែប្រជែងគ្នាខុសពីប្រកួតមុនៗ ។ អ្វីដែលពិសេសក៏មានកម្មវិធីជាច្រើននឹងបង្ហាញលើសពីការប្រកួត និង មានការចាប់រង្វាន់ផ្សេងៗទៀតដែលអាចអោយអ្នកគាំទ្រទាំងអស់គ្នាឈ្នះរង្វាន់ជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង