WOW! សុខ ធី បាននិយាយក្នុងបទសម្ភាសមួយពីជនជាតិថៃ ខ្លះមើលងាយខ្មែរ
កីឡាករប្រដាល់គុនខ្មែរ សុខ ធី ហៅ កាកា បានផ្តល់បទសម្ភាសមួយដល់សារព័ត៌មានថៃ ដែលរូបគេនិយាយជាភាសាថៃជុំវិញស្ថានភាពប្រដាល់របស់ខ្លួន និងការមើលងាយខ្មែរ ដែលធ្វើឲ្យរូបគេមិនអាចទ្រាំនៅថៃបានបន្តទៀត ដោយកាលពីប៉ុន្មានសប្តាហ៍មុន សុខ ធី បានសរសេរលើគណនី Facebook ថា រូបគេលែងទ្រាំរស់នៅទឹកដីថៃទៀតហើយ ពីព្រោះខ្លួនត្រូវបានគេហាមឡើងប្រកួតនៅទីនោះ ហើយសង្វៀនប្រដាល់ថៃមិនឲ្យរូបគេឡើងប្រកួត ដោយសារខ្លួនជាជនជាតិខ្មែរ នៅពេលហាមឡើងសង្វៀនបែបនេះ តើឲ្យខ្លួនចិញ្ចឹមប្រពន្ធ និងកូនដោយរបៀបណា រូបគេបានសម្រេចចិត្តនឹងនាំប្រពន្ធ និងកូនទៅរស់នៅកម្ពុជាវិញ ហើយអាចឡើងប្រកួតបានដើម្បីចិញ្ចឹមជីវិត។
ពិតណាស់ នៅក្នុងបទសម្ភាសដែលនិយាយជាភាសាថៃនោះ សុខ ធី បានប្រាប់ថា ខ្លួនបាននិយាយពីអ្វីដែលខ្លួនបានជួប និងឮអ្វីដែលជនជាតិថៃមួយចំនួនបានមើលងាយមកលើខ្លួន និងពលរដ្ឋខ្មែរ ការមើលងាយកើតឡើង បន្ទាប់ពីគុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខ្ញុំនិយាយពីពួកថៃដែលមើលងាយកីឡាខ្មែរយើង ថៃអត់ចេះបែងចែកឲ្យច្បាស់លាស់ទេ ពួកថៃបាននិយាយថា កុំទៅវ៉ៃជាមួយខ្មែរ នាំឲ្យខូច នាំឲ្យស្អុយ។
គួរបញ្ជាក់ផងដែរថា កីឡាករប្រដាល់ដែលមកពីខេត្តបន្ទាយមានជ័យ សុខ ធី គ្រោងនឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញ នៅដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សាជាមួយលោកឧកញ៉ា ស្រី ចាន់ថន ពីផែនការដែលផ្តល់ឲ្យរូបគេអាចនាំប្រពន្ធ និងកូនមករស់នៅកម្ពុជាវិញបាន៕