គ្រូបង្វឹករបស់ ភ្នំពេញក្រោន បាននិយាយអ្វីខ្លះមុនការប្រកួតនៅរាត្រីនេះ

ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម PSIS FC នៅថ្ងៃនេះវេលាម៉ោង ១៩:៣០នាទីយប់ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Jatidiri របស់ឥណ្ឌូនេសុី មុនការប្រកួតនៅរាត្រីនេះគ្រូបង្វឹករបស់ក្លិបភ្នំពេញក្រោនបានប្រាប់សារព័ត៌មាន​ថាលោកពិតជាចាប់អារម្មណ៍ចំពោះការប្រកួតមួយនេះខ្លាំងណាស់ ហើយលោកសង្ឈឹមថាការប្រកួតមួយនេះជាការប្រកួតដល់ល្អសម្រាប់ក្រុមទាំង២ ។

លោក Oleg Starynskyi បានផ្តល់បទសម្ភាសន៍ស្តីអំពីចំណាប់អារម្មណ៍ជុំវិញការប្រកួតមិត្តភាពថ្ងៃនេះថា៖

«យើងពិតជារីករាយណាស់ដែលទទួលការអញ្ជើញមកទីនេះ យើងសង្ឃឹមថាវានឹងក្លាយជាការប្រកួតដ៏ល្អ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពរំភើប ព្រោះយើងមានដៃគូប្រកួតល្អ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រមកគាំទ្រច្រើន ព្រោះពួកគេមានអ្នកគាំទ្រច្រើននៅ Semarang ដូច្នេះខ្ញុំគិតថាទាំងភាពតានតឹងក្នុងការប្រកួត បរិយាកាសអ្នកគាំទ្រ នឹងធ្វើឲ្យការប្រកួតមានកម្រិតមួយដែលខ្ពស់ជាលក្ខណៈអន្តរជាតិតែម្តង » ។

គួរបញ្ជាក់ផងដែរថានេះជាការប្រកួតទី១ របស់ក្រុមភ្នំពេញក្រោន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសនៅក្នុងឆ្នាំ២០២៣ នេះដើម្បីត្រៀមខ្លួនប្រកួតលីគកំពូលកម្ពុជា ដែលកាន់តែខិតជិតមកដល់នៅពេលខាងមុខ ។

អត្ថបទដែលជាប់ទាក់ទង