ទីបំផុតរកឃើញក្រុមជើងឯកពានរង្វាន់ មករ លីគ១ រដូវកាលទី១ ២០២៣ ហើយ

បាល់ទាត់ខ្មែរ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជំនួបក្រុមទាំង២ គឺ ក្រុម OV MAL FC ប្រកួតជាមួយ ក្រុម MIHEOL YOUNG GUN FT  វេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។
ក្រុមទាំងបានប្រកួតគ្នាយ៉ាងស្វិតស្វាញដោយគិតត្រឹមតង់ទី១ ក្រុម OV MAL FC បាននាំមុខមុន ២គ្រាប់ និងបន្តដល់តង់ទី២ ក្រុម MIHEOL YOUNG GUN FT បានបន្តក្តីសង្ឃឹមរបស់គេវិញដោយវាយបកតាមទាន់ ២គ្រាប់វិញ ។ ការប្រកួតក៏បន្តរហូតដល់ចប់តង់ក្នុងលទ្ធផល ២ ស្មើ ដែលនាំឲ្យការប្រកួតនេះបន្តកាត់សេចក្តីដោយវគ្គថែមម៉ោង ៥ នាទី ពីរដង បន្តទៀតដែលក្រុមទាំងពីររកបានម្នាក់មួយគ្រាប់ទៀតធ្វើប្រកួតនេះកាន់តែញាប់ញ័ររន្ធត់ជាមួយការកាត់សេចក្តីចុងក្រោយដោយបាល់ប៉េណាល់ទី ៥ គ្រាប់ម្នាក់ ។ ជាចុងក្រោយក្រុម OV MAL FC បានយកឈ្នះក្រុម MIHEOL YOUNG GUN FT ដោយបាល់ប៉េណាល់ទី ក្នុងលទ្ធផល ៦ទល់នឹង៥ ។

បញ្ជាក់ផងដែរថា៖ តាំងពីតារាង Makor Arena បង្កើតពានរង្វាន់ឡើងមក ក្រុម OV MAL FC បានគ្រងគ្រប់់ពានរង្វាន់ទាំងអស់ដែលពួកគេបានចូលរួមមានដូចជា MAKOR CUP 2022 MAKOR SUPER CUP 2023(ពានបើករដូវ) និងចុងក្រោយនេះគឺពានរង្វាន់ MAKOR LEAGUE1 2023 ៕

អត្ថបទដែលជាប់ទាក់ទង