Liverpool បានត្រៀមលុយធំដើម្បីយក​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe

Liverpool បានដាក់សំណើទៅក្លិប PSG​ ក្នុង​ការ​ផ្ទេរយក​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ជាមួយនឹងតម្លៃខ្លួនខ្ពស់កប់ពពក នេះ​បើ​តាម​ការ​អះអាង​របស់​ភ្នាក់​ងារ FIFA ម្នាក់​ឈ្មោះ Marco Kirdemir បានប្រាប់មកកាន់​សារព័ត៌មានរបស់ប្រទេស ​អេស្ប៉ាញ ។

លោក Kirdemir បាន​ប្រាប់​សារព័ត៌មាន​របស់ប្រទេស អេស្ប៉ាញ Marca ថាក្រុម Liverpool ត្រៀមលុយប្រមាណ ៣០០ លាន​អឺរ៉ូ ក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពីក្លិប PSG​ ​បើ​សិនជាការ​ផ្ទេរ​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឡើងពិតមែន Mbappe នឹង​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់របស់កីឡាករ Neymar Jr ដែល​កាល​ពី​ឆ្នាំ ២០១៧ PSG បាន​សម្រេច​ផ្ទេរ​កីឡាករ​ប្រេស៊ីល​រូប​នេះពី​ក្លិប Barcelona ក្នុង​តម្លៃ​ដល់​ទៅ​ប្រមាណ ២២០ លាន​អឺរ៉ូ ជាការពិតណាស់ក្លិប Real Madrid តែងតែតាមប្រមាញ់យកខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះជារឿយៗនិងបានដាក់សំណើមកកាន់ក្លិបជាច្រើនលើកច្រើនសារប៉ុន្តែក្លិបបានបដិសេធនឹងសំណើរបស់ក្លិបអធិរាជស មួយនេះរហូត ។

គួរបញ្ជាក់ផងដែរថា Mbappe ជា​កីឡាករ​ដល់ល្អ​របស់ PSG តាំង​ពី​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ មកកីឡាករ​លេង​សរុប ២៦០ ប្រកួត និង​ស៊ុត​ចូល ២១២ គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង