លោក រិទ្ធ ឌីកា មើលឃើញថាបាល់ទាត់នៅកម្ពុជាមានភាពរីកចម្រើនច្រើនបើប្រៀបកាលពី២០ ឆ្នាំមុន
នាយកបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង មើលឃើញថាបាល់ទាត់នៅកម្ពុជាមានការរីកចម្រើនច្រើនខុសប្លែកកាលពីជំនាន់លោកលេងនៅជាកីឡាករ លោកបានជឿជាក់ថាបាល់ទាត់នៅកម្ពុជានឹងវិវត្តន៍ឆ្ពោះទៅមុខបន្ថែមទៀត ។
លោក រិទ្ធ ឌីកា បាននិយាយក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីនេះថា ចំពោះបាល់ទាត់សម័យនេះគេហៅថាសម័យទំនើបគឺមានកម្រិតខ្ពស់បាល់ទាត់ខ្មែរយើងបច្ចុប្បន្នគឺរីកចម្រើនខ្លាំង កាលជំនាន់ខ្ញុំរកគ្រូមានសញ្ញាប័ត្របាល់ទាត់ម្នាក់មិនចង់មានផង ឥឡូវគ្រូមានសញ្ញាប័ត្របាល់ទាត់មានសឹងចង់ទាំងអស់ នេះគឺមកពីការយកចិត្តទុកដាក់ពីសហព័ន្ធ លោកបានបន្ថែមទៀតថាកីឡាករសម័យឥឡូវគាត់មានកម្រិតខ្ពស់ដោយសារគាត់ទទួលបានប្រាក់ខែខ្ពស់ ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខ្ពស់ អ៊ីចឹង!បើប្រៀបធៀបពីសម័យខ្ញុំលេងគឺខុសគ្នាច្រើន ។
អតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា បញ្ជាក់ថាជំនាន់លោកលេងក្នុងក្រុមគឺមានប្រព័ន្ធលេងបែបបុរាណ ហើយបច្ចុប្បន្នគេលេងបែបសម័យទំនើប ប៉ុន្តែអាស្រ័យលើក្រុមថាត្រូវលេងជួបក្រុមណា ហើយគេប្រើប្រព័ន្ធលេងបែបណា។