តើលោកគ្រូ ប្រាក់ វុទ្ធី​ បាននិយាយអ្វីខ្លះមុនការប្រកួតល្ងាចនេះមកដល់?

ក្រុមបាល់ទាត់នារីកម្ពុជា ក្រោមអាយុ ១៩ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ ក្រោមអាយុ ១៩ឆ្នាំ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s នៅថ្ងៃនេះវេលាម៉ោង ៣:៣០នាទីរសៀលតទៅការប្រកួតនេះធ្វើឡើងក្នុងទីក្រុង Palembang របស់ប្រទេ​ស ឥណ្ឌូនេស៊ី ។

លោកគ្រូ ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំបាននិយាយក្នុងសន្និសីទសារព័ត៌មានត្រៀមជួបក្រុមជម្រើសជាតិនារីអាយុក្រោយ ១៩ឆ្នាំ របស់ប្រទេសឡាវ ថាថ្វីត្បិតក្រុមជម្រើសជាតិកម្ពុជាយើងនៅក្មេងខ្ចីនៅឡើយហើយការប្រកួតទាំងអស់សុទ្ធសឹងតែជាមេរៀនដែលត្រូវយកបទពិសោធន៍ លោកក៏បានបន្ថែមទៀតថាពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អនឹងយក ៣ពិន្ទុក្នុងការប្រកួតមួយនេះឲ្យបានហើយពាក្យថាឈ្នះគឺស្ថិតនៅក្នុងចិត្តយើងជានិច្ច ។

គួរបញ្ជាក់ផងដែរថា សម្រាប់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី ឡាវ និងទីម័រឡេស្តេ។

អត្ថបទដែលជាប់ទាក់ទង