លោកគ្រូ ទុំ សារាយ ក្រោយពីក្លិប អគ្គីសនីកម្ពុជា រំសាយ លោកកំពុងតែធ្វើរឿងមួយ
បាល់ទាត់ខ្មែរ៖ លោកគ្រូ ទុំ សារាយ អតីតកីឡាករ ក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល នឹងចុងក្រោយចូលរួមជាមួយក្លិប អគ្គីសនីកម្ពុជា ហើយក៏បានដឹកនាំក្លិប អគ្គីសនីកម្ពុជា អោយឈ្នះពានរង្វាន់ Cambodian League 2 ឆ្នាំ២០២២-២០២៣ ផងដែរ ។
លោកគ្រូបានមានប្រសាសន៍ប្រាប់មកកាន់ Media 365 Daily តាមរយៈសារជាសម្លេងថា៖ ក្រោយពីក្លិប EDC FC (អគ្គីសនីកម្ពុជា) ត្រូវបានរំសាយលោកគ្រូក៏អស់ភារកិច្ចដឹកនាំបន្តទៀតហើយ ទោះជាយ៉ាងណាលោកគ្រូក៏នៅមានភារកិច្ចបង្ហាត់ក្រុម ISI ដង្កោសែន អាយុក្រោម១៨ ដើម្បីបំពេញ Topic ទាំង៧នៃលំហាត់ដែលលោកគ្រូបានចូលរួមសិក្ខាកាមគ្រូបង្ហាត់បាល់ទាត់កម្រិត A
( AFC ” A ” CERTIFICATE COACHING COURUE ) របស់លោកគ្រូ OHARA កន្លងមក ។ លោកគ្រូបានបន្តថាលោកគ្រូនៅតែមានចិត្តស្រលាញ់ក្នុងការដឹកនាំក្លិបបាល់ទាត់កម្ពុជាក៏ដូចជាក្រុមជម្រើសជាតិផងដែរដោយកន្លងមកលោកគ្រូក៏បានចូលដឹកនាំក្រុមជម្រើសជាតិនារីរបស់យើងកាលពីព្រឹត្តិការណ៍សុីហ្គេមកន្លងមក ។
ជាចុងក្រោយលោកបានបញ្ជាក់ថាចំពោះក្រុមបាល់ទាត់បុរសប្រសិនបើលោកគ្រូ Felix dalmas សម្លឹងមើលឃើញពីទេពកោសល្យនិងសមិទ្ធិផលដែលលោកគ្រូដឹកនាំកន្លងមក លោកគ្រូពេញចិត្តនឹងចូលរួមដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជា៕