លោក Pep Muñoz លើកឡើងដូចម្តេចចំពោះការប្រកួត Pre-season នៅក្រៅមួយនេះ ?

គ្រូបង្វឹកក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងចាត់ទុកការប្រកួត Pre-season នៅក្រៅប្រទេសមួយនេះគឺជាការបង្កើតមិត្តភាពជាមួយក្រុមនឹងអោយកូនក្រុមខ្លួនស្វែងយល់ចិត្តគ្នាឲ្យកាន់តែល្អប្រសើរដើម្បីត្រៀមខ្លួនសម្រាប់លីគកំពូលកម្ពុជា នៅខាងមុខ ។

លោក Pep Muñoz គ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង បាននិយាយក្នុងបទសម្ភាសន៍ថា ការប្រកួតកម្តៅសាច់ដុំនៅប្រទេសថៃ នេះជាវេលាមួយដល់ល្អសម្រាប់ក្រុមរបស់យើងដែលត្រូវស្វែងយល់ចិត្តគ្នាអោយកាន់តែប្រសើរ គោលបំណងនៃការប្រកួតមិត្តភាពនៅថៃ គឺដើម្បីអភិវឌ្ឍន៍ស្មារតីក្រុមអោយកាន់តែខ្លាំងជាងមុន លោកបានបន្ថែមទៀតថាយើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាពជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា ។

គួរបញ្ជាក់ផងដែរថាក្លិប ព្រះខ័នរាជស្វាយរៀង នឹងមានការប្រកួតនៅឯប្រទេសថៃចំនួន ២ប្រកួតដោយការប្រកួតទី១ របស់ខ្លួនបានយកឈ្នះទៅលើ Police Tero Fc ក្នុងលទ្ធផល ៣-០ កាលពីម្សិលមិញនេះនិងការប្រកួតទី២ ធ្វើឡើងនៅថ្ងៃទី ៨ ខែកក្តដា ដែលត្រូវប៉ះក្រុម Samut Prakan City ។

 

អត្ថបទដែលជាប់ទាក់ទង