ក្រុមជម្រើសជាតិនារីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ២សម្រាប់ពូល A
កាលពីម្សិលមិញក្រុមជម្រើសជាតិនារីកម្ពុជា បានយកឈ្នះទៅលើក្រុមជម្រើសជាតិនារីទីម័រ នៅលទ្ធផល ១-០ ក្នុងពានរង្វាន់ AFF U១៩ Women’s Championship ២០២៣ ដោយការប្រកួតនេះបានធ្វើឡើងនៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេឥណ្ឌូនេស៊ី។
ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឥណ្ឌូនេស៊ី ឈរកំពូលតារាង ពូល A បណ្ដោះអាសន្ន ក្រោយលេងបាន ២ប្រកួតកន្លងមក ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា លេខ២ ក្រុមនារីឡាវ លេខ៣ និងក្រុមនារីទីម័រខាងកើត លេខ៤ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U១៩ Women’s Championship ២០២៣ សម្រាប់ការប្រកួតទី៣ របស់ជម្រើសជាតិនារីកម្ពុជានឹងត្រូវប៉ះជាមួយក្រុមនារីឥណ្ឌូនេស៊ី ថ្ងៃទី០៩ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់ ។
គួរបញ្ជាក់ផងដែរថាសម្រាប់ថ្ងៃនេះនៅកីឡដ្ឋាន Jakabaring Athletic Fieldមានការប្រកួតចំនួន ២គូរនៅក្នុងពូល B នឹង C ដោយក្រុមនារីម៉ាឡេស៊ី ប៉ះ ក្រុមនារី សិង្ហបុរី សម្រាប់ពូល B នៅវេលាម៉ោង ៣:៣០នាទីរសៀលចំណែកឯពូល C ក្រុមនារីមីយ៉ាន់ម៉ា ប៉ះ ក្រុមនារី ហ្វីលីពីន នៅវេលាម៉ោង ៧:៣០នាទីរសៀល ។