តើ សារ ទី ចាត់ទុកកីឡាកររៀមច្បងរូបណារបស់ជម្រើសជាតិកម្ពុជាដែលខ្លួនចាត់ទុកជាអាយដលខ្លួន ?

ខ្សែ​ប្រយុទ្ធវ័យក្មេងរបស់ក្លិបវិសាខាម្នាក់នេះ បានប្រាប់សារព័ត៌មានមួយថារូបខ្លួនបានចាត់ទុកកីឡាកររៀមច្បងមួយរូបនេះរបស់ក្រុមគោព្រៃកម្ពុជា ជាអាយដលរបស់ខ្លួនដោយសារគេសង្កេតឃើញការហ្វឹកហាត់​ការលេងបូករួមទាំងអត្តចរិកក្នុងនឹងក្រៅទីលាន​របស់រៀមច្បងម្នាក់នោះធ្វើអោយរូបគេពិតជាគោរពជាខ្លាំង ។

កីឡាករ សារ ទី ធ្លាប់បង្ហើបប្រាប់សារព័ត៌មានមួយថាខ្លួនបានចាត់ទុកខ្សែបម្រើចាស់វស្សារបស់ក្លិបណាហ្គាវើលដ៍ គឺកីឡាករ គួច សុកុម្ភៈ ជានិមិត្តរូបរបស់ខ្លួននឹងជាកីឡាករម្នាក់ដែលខ្លួនគោរពខ្លាំងបំផុតក្នុងក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបន្ថែមទៀតថាបងប្រុស គួច សុកុម្ភៈ ជាកីឡាករដែលខ្ញុំគោរពបំផុតព្រោះគាត់ជាកីឡាករដែលលេងបានច្រើនប្រកួតមានបទពិសោធន៍ខ្ពស់ហើយលេងនៅតែល្អបើទោះជាអាយុគាត់ច្រើនក៏ដោយ និយាយទៅខ្ញុំស្រលាញ់ការហ្វឹកហាត់នឹងការលេងរបស់គាត់ ហើយគាត់មិនសូវដើរលេងច្រើនខ្ញុំស្រលាញ់គាត់ត្រង់នឹងតែម្តង ។

គួរបញ្ជាក់ផងដែរថា កីឡាករ គួច សុកុម្ភៈ បានចូលរួមចំណែកមួយដែលជួយអោយក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ KCC Pre-Season Cup 2023 កាលពីពេលថ្មីៗនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង