ពានរង្វាន់បាល់ទាត់ក្នុងសាល TIGER CUP 2023 រកឃើញក្រុមទាំង៦ឡើងទៅវគ្គបន្តហើយ

បាល់ទាត់ក្នុសាល៖ ក្រោយប្រកួតប្រជែងគ្នាអស់៣សប្តាហ៍កន្លងមកពេលនេះពានរង្វាន់បាល់ទាត់ក្នុងសាល TIGER 2023 រកឃើញក្រុមឈរកំពូលតារាងទាំងប្រាំនឹងក្រុមលេខ២ល្អប្រចាំពូលទាំង៥ឡើងទៅវគ្គបន្តហើយ។

ក្រុមកំពូលតារាងពូល A គឺក្រុម មីហិរ SEOUL YOUNG GUN មាន ៩ពិន្ទុ ក្រុមកំពូលតារាងពូល B OV MAL FC មាន ៩ពិន្ទុ ក្រុមកំពូលតារាងពូល C មាន់បំពងក្តៅស្រួយ មាន ៩ពិន្ទុ ក្រុមកំពូលតារាងពូល D DOWN TOWN SPORT មាន៩ពិន្ទុ នឹងក្រុមកំពូលតារាងពូល E មាន៦ពិន្ទុ ចំណែកក្រុមដែលត្រូវបានគេជ្រើសរើសយកលេខ២ល្អជាងគេប្រចាំពូលទាំងអស់គឺក្រុម TAI CHI FT មកពីពូល C ដែលមាន៦ពិន្ទុ ។ បញ្ជាក់ផងដែរថា៖ ក្រុមដែលឡើងទៅវគ្គបន្តអាចមានសិទ្ធិនាំយកកីឡាករចំនួន៣នាក់ពីក្រុមដែលមិនអាចបន្តមកវគ្គ៦ក្រុមចុងក្រោយបើសិនពួកគេត្រូវការ ចំពោះការប្រកួតដំណាក់កាលទី២នឹងបន្តលេងនៅសប្តាហ៍នេះបន្តទៀតដោយមិនមានការឈប់សម្រាកនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង