នាយកប្រតិបត្តិរបស់ពានរង្វាន់ខេមបូឌានព្រីមៀរលីគស្នើឲ្យប្រជាជនខ្មែរ គួរតែសាកល្បងមកទស្សនាលីគកម្ពុជា

នាយកប្រតិបត្តិរបស់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ចង់អោយប្រជាជនទាំងអស់ជាពិសេសយុវជនកម្ពុជាគួរតែសាកល្បងចំណាយពេលមកទស្សនាការប្រកួតលីគកំពូលកម្ពុជាដើម្បីឲ្យវិស័យបាល់ទាត់របស់កម្ពុជា កាន់តែប្រសើរដូចប្រទេសជិតខាង ។

លោក Satoshi Saito បាននិយាយក្នុងបទសម្ភាសន៍ជាមួយ​នឹងសារព័ត៌មានមួយថា លោកចង់ស្នើឲ្យប្រជាជនកម្ពុជា ទាំងអស់ជាពិសេសយុវវ័យគួរតែសាកល្បងពីការមើលកុន ឬញំុាំកាហ្វេដោយចំណាយខ្ទង់ប្រមាណជាខ្ទង់ ៥ដុល្លារ មកផ្លាស់ប្តូរអារម្មណ៍អង្គុយមើលបាល់លីគកំពូលកម្ពុជា ១ប្រកួតដែលចំណាយពេលត្រឹមតែ ២ម៉ោងនៅកីឡដ្ឋានផ្ទាល់ ដើម្បីទទួលបានបទពិសោធថ្មីនឹងលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនដូចប្រទេសជិតខាង ។

គួរបញ្ជាក់ផងដែរថាលីគកំពូលកម្ពុជា នឹងត្រលប់មកវិញនៅខែសីហា ខាងមុខដោយក្នុងរដូវកាលនេះមានក្រុមចូលរួមចំនួន ១០ក្រុម ក្នុងនោះរួមមាន វិសាខា គីរីវង់សុខសែនជ័យ ព្រៃវែង ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន បឹងកេត អាយ អេស អាយ ដង្កោសែនជ័យ នឹង អង្គរថាយហ្គឺរ ។

អត្ថបទដែលជាប់ទាក់ទង