AFC បានដាក់ពិន័យមនុស្ស ១៤ នាក់ក្រោយពីការប៉ះទង្គិចគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍សុីហ្គេមលើកទី ៣២
សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានប្រកាសពិន័យមនុស្ស ១៤នាក់ និងថវិកាជិត ២ម៉ឺនដុល្លារ ក្រោយពីការប៉ះទង្គិចគ្នាលើវិញ្ញាសារបាល់ទាត់ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍សុីហ្គេមលើកទី ៣២ កាលពីខែឧសភា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
យោងតាមបញ្ជីឈ្មោះនៃការដាក់ពិន័យរបស់ AFC គឺមានកីឡាករឥណ្ឌូណេស៊ីមានកីឡាករ ៣នាក់ និងក្រុមការងារគ្រូបង្វឹក ៤នាក់ ខណៈថៃមានកីឡាករ ២នាក់ និងក្រុមការងារគ្រូបង្វឹក ៥នាក់ ដែលត្រូវបានពិន័យមិនឲ្យចូលរួមសកម្មភាពប្រកួត និងជាប្រាក់ដែលមានដូចខាងក្រោម៖
បញ្ជីឈ្មោះបុគ្គលដែលត្រូវពិន័យ៖
កីឡាករឥណ្ឌូនេស៊ី៖
-Agung Bagus Fawwazi (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Komang Teguh (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Taufany Muslihuddin (ព្យួរ៦ប្រកួត)។
កីឡាករថៃ៖
-Soponwit Rakyart (ព្យួរ៦ប្រកួត +ពិន័យ 1000 ដុល្លារ)
-Chayapipat Supunpasuch (ព្យួរ៦ប្រកួត)។
មន្ត្រី និងគ្រូបង្វឹកឥណ្ឌូនេស៊ី៖
-Sahari Gultom (ព្យួរ៦ប្រកួត)
-Tegar Diokta (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Ahmad Nizar (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Toid Sarnadi (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)។
មន្ត្រី និងគ្រូបង្វឹករបស់ប្រទេសថៃ៖
-Pattarawut Wongsriphuek (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Mayeid Mad-Adam (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Purachet Todsanit (ព្យួរ៦ប្រកួត)
-Thirapak Prueangna (ព្យួរ៦ប្រកួត)
-Bamrung Boonprom (ត្រូវផ្អាក៦ប្រកួត)។