លោក ហេង សុខឃន ណែនាំកីឡាករថ្នាលរក្សាសីលធម៌ ដើម្បីបង្ហាញអន្តរជាតិអំពីភាពទន់ភ្លន់របស់ខ្មែរ
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងពិធីប្រកួតដណ្ដើមខ្សែក្រវាត់ ថ្នាល គុនខ្មែរ SUPER FIGHT កាលពីថ្ងៃទី១២ ខែកក្កដា ថា ការប្រកួតតែងតែ មានឈ្នះ មានចាញ់ ប៉ុន្ដែលទ្ធផលទាំងនោះ គ្រាន់តែជាផ្នែកមួយ នៃការប្រកួតប៉ុណ្ណោះ តែអ្វីដែលសំខាន់ គឺការរក្សានូវក្រមសីលធម៌ និងភាពសមរម្យ ដែលបង្ហាញដល់ឆាកជាតិ និងអន្ដរជាតិ អំពីវប្បធម៌ ដ៏ទន់ភ្លន់របស់កម្ពុជា។
លោក ហេង សុខឃន បាននិយាយថា៖ “ទោះឈ្នះ ឬ ចាញ់ យើង ត្រូវរក្សាក្រមសីលធម៌ ដើម្បីបង្ហាញលើឆាកជាតិ និងអន្ដរជាតិថា វប្បធម៌ខ្មែរ គឺមានភាពទនភ្លន់ សុភាពរាបសារ ត្រូវបង្ហាញភាពសមរម្យ ក្នងនាមជាអ្នកស្រឡាញ់គុនខ្មែរ”។
លោក ហេង សុខឃន ក៏បានបន្តទៀតថា៖ សហព័ន្ធ ប្រកាន់ជំហរ និងអូសទាញ់យុវជនឲ្យមកលេងកីឡា ទាំងអស់គ្នា ដើម្បីសេដ្ឋកិច្ច សុខភាព និងគេចឲ្យផុតពីគ្រឿងញៀន នេះគឺជាគោលជំហរបស់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។
គួរបញ្ជាក់ផងដែរថា៖ តាមរយៈ វិស័យកីឡាប្រដាល់គុនខ្មែរនេះ បានធ្វើឲ្យកីឡាករ-កីឡាការិនី មួយចំនួន បានក្លាយជាបុគ្គលគំរូ ដោយមានអ្នកគាំទ្រជាច្រើន ពេញចិត្តនូវការតស៊ូរបស់ពួកគេ ម្យ៉ាងវិញទៀត កីឡាករ-កីឡាការិនីខ្លះ ក៏មានទីផ្សារប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុកច្រើន ដែលជាហេតុអាចឲ្យអ្នកទាំងនោះ មានថវិការ ក្នុងការចិញ្ចឹមជីវិត៕