លោក ប្រាក់ វុទ្ធី យល់ឃើញថាបាល់ទាត់នារីនៅកម្ពុជា មានការអភិវឌ្ឍលឿនជាងប្រទេសមួយចំនួន

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីកម្ពុជា យល់ឃើញថាបាល់ទាត់នារីនៅកម្ពុជា មានការអភិវឌ្ឍលឿនជាងប្រទេសមួយចំនួននៅតំបន់អាសុី ស្របពេលប្រទេសទាំងនោះសុទ្ធសឹងតែចាប់ផ្តើមមុនប្រទេសរបស់យើង ។

លោក ប្រាក់ វុទ្ធី បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានមួយថា វិស័យបាល់ទាត់នារីកម្ពុជា ពិតជាមានសន្ទុះអភិវឌ្ឍលឿនជាងប្រទេសមួយចំនួននៅក្នុងតំបន់អាសុីរបស់យើងប្រសិនជាមើលទៅលើលទ្ធផល និងការប្រកួតរបស់កីឡាការិនីនៅក្នុងទីលានប្រកួត យោងទៅលើបទពិសោធន៍ក្នុងប្រកួតកន្លងទៅដូចជាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ក្រុមឈុតធំនារី ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ក្នុងព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 កាលពីពេលថ្មីៗនេះ ក្រុមកម្ពុជាយើងបានបង្ហាញទម្រង់លេងយ៉ាងល្អ នឹងមានទាំងមានជំនឿចិត្តលើខ្លួនឯងទាំងនេះហើយទើបលោកសន្និដ្ឋានថានេះគឺជាសន្ទុះនៃការអភិវឌ្ឍវិស័យបាល់ទាត់នារីកម្ពុជា។

គួរបញ្ចាក់ផងដែលថាក្រុមជម្រើសជាតិនារីកម្ពុជា ទើបតែបញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ AFF U-19 Women’s Championship នៅប្រទេសឥណ្ឌូនេសុី ដោយទទួលលទ្ធផលឈ្នះ ២ នឹងចាញ់ុ ១ប្រកួត ។

អត្ថបទដែលជាប់ទាក់ទង