កីឡាកររូបនេះបាននិយាយអ្វីខ្លះបន្ទាប់ពីចូលរួមជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង​ ?

ក្លិបព្រះខ័នរាជស្វាយរៀង​ បានប្រកាសជាផ្លូវការនាំយកកីឡាករសញ្ជាតិឡាវ Bounphachan Bounkong ដែលស្របតាមកូតាកីឡាករអាស៊ាន ក្នុងការនាំយកកីឡាកររូបនេះមកកាន់លីគកំពូលកម្ពុជា គឺជាការដោះដូរកីឡាករ​គួរឲ្យចាប់អារម្មណ៍​មួយ​សម្រាប់រដូវកាលថ្មីនេះ ។

កីឡាករ Bounphachan Bounkong បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយថា៖ រូបគេពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយក្លិបរបស់ប្រទេសកម្ពុជា ហើយក្រុមនេះគឺជាក្រុមដ៏ល្អមួយដែលមានវិជ្ជាជីវៈខ្លាំង មានធនធាន និងគោរពគ្នាទៅវិញទៅមក ក្រុមមានថ្នាក់ដឹកនាំដែលល្អខ្ញុំសង្ឃឹមថានឹងបានរួមចំណេកជួយក្រុមឲ្យទទួលបានជ័យជម្នះគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ កីឡាររូបនេះបានបន្ថែមទៀតថា ចំពោះអ្នកគាំទ្រកម្ពុជា និងឡាវ ខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នក ដើម្បីលើកទឹកចិត្តនិងក្រុម ខ្ញុំ​នឹង​ខិត​ខំ​ឲ្យបានខ្លាំងបំផុតសម្រាប់​ក្លឹប​នេះ ហើយ​លេង​ដើម្បី​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ និង​ភាព​ជោគជ័យរបស់​ក្លិប ។

សូម​បញ្ជាក់​ថា ខេមបូឌានព្រីមៀរលីគ​នៅ​រដូវ​កាល​ថ្មី​២០២៣-២៤ ដែល​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ សៅរ៍ ទី ៥ ខែសីហា​ ខាង​មុខ​នេះ​​គឺ​តម្រូវ​ឲ្យ​គ្រប់​ក្លិប​ទាំង​អស់​​ចុះ​កុងត្រា​បរទេស​ចំនួន​ ៦​រូប​គឺ​​កីឡាករ​អាស៊ាន​ (AFF)១​នាក់​ កីឡាករអាស៊ី (AFC) ១​នាក់ និង​កីឡាករ​តំបន់​ផ្សេង​៤​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង