លោក ភា សុភក្ដ្រា បានត្រលប់មកចូលរួមជាមួយក្លិប Tiffy Amy សារជាថ្មី ( មានវីដេអូ )

លោកគ្រូ ភា សុភក្ដ្រា បន្ទាប់ពីលាលែងចេញពីដំណែងគ្រូជំនួយរបស់ក្រុមជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ ពេលនេះលោកត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ដើម្បីដឹកនាំការប្រកួតរដូវកាល  ២០២៣-២០២៤ ។

លោក ភា សុភក្ដ្រា បាននិយាយក្នុងបទសម្ភាសន៍ជាមួយក្លិប Tiffy Amy ថា ការចាកចេញពីក្លិបគឺរូបលោកបានទៅធ្វើការ និងស្វែងរកបទពិសោទន៍ជាច្រើន នៅក្នុងការប្រកួតអន្តរជាតិនានា ជាមួយក្រុមជម្រើសជាតិ លោកបានបន្ថែមទៀតថា ពេលនេះលោកគ្រូបានត្រលប់មកកាន់ផ្ទះចាស់របស់លោកវិញហើយនេះគឺជាឱកាសថ្មីមួយទៀត ដើម្បីរួមចំណែកជួយក្រុម Tiffy Amy ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រើសើរ ខ្ញុំសង្ឃឹមថា កីឡាករ និងក្រុមការងារ ក៏ដូចជាក្លិបទាំងមូល​រួមចិត្តតែមួយ នឹងទទួលបានលទ្ធផលល្អ ក្នុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា លោក ភា សុភ័ក្ដ្រា បានសម្រេចលាឈប់ពីគ្រូជំនួយក្រុមជម្រើសជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូបង្វឹករូបនេះ បានចូលបម្រើការកាលពីឆ្នាំ​២០១៩​ ៕


អត្ថបទដែលជាប់ទាក់ទង