ខ្សែការពារចំណូលថ្មីរបស់ ភ្នំពេញក្រោនបាននិយាយអ្វីខ្លះក្រោយចូលរួមជាមួយក្លិប?

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនាំយកខ្សែការពារ Soe Moe Kyaw ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា ចូលរួមជាមួយនឹងក្រុមសម្រាប់រដូវកាល ២០២៣-២០២៤ ដែលស្របតាមកូតាកីឡាករអាស៊ានរបស់ក្រុមហ៊ុនលីគកំពូលកម្ពុជា ។

កីឡាករ Soe Moe Kyaw បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា ភ្នំពេញក្រោនគឺជាក្រុមដែលល្អបំផុតនៅលីគកំពូលកម្ពុជា រូបគេពិតជារិករាយណាស់ដែលបានចូលរួមជាមួយក្រុមដ៏ល្អប្រចាំប្រទេសកម្ពុជា មួយនេះកីឡាកររូបនេះបានបន្ថែមទៀតថា ខ្ញុំក៏មានមោទកភាពសម្រាប់ខ្លួនឯងផងដែរ បន្ទាប់ពីទទួលដំណឺងពីក្លិបថាខ្ញុំជាកីឡាករមីយ៉ាន់ម៉ា ដំបូងគេបង្អស់ដែលបានចូលរួមជាមួយក្រុម ខ្ញុំដឹងថានៅទីនេះនឹងជួយខ្ញុំឲ្យមានភាពរីកចម្រើនខ្លាំងជាងមុន អ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តនោះគឺមានឪកាសក្នុងការលេងពានរង្វាន់ AFC CUP ផងដែរ ។

គួរបញ្ជាក់ផងដែរថា កីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោន នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ AFC Cup រដូវកាល ២០២៣-២៤ វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាននៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ខាងមុននេះ៕

អត្ថបទដែលជាប់ទាក់ទង