មុនផ្លាស់មកព្រះខ័នរាជស្វាយរៀង តើកីឡាករចំណូលថ្មីរបស់ក្រុមរូបនេះធ្លាប់ចូលរួមជាមួយក្លិបណាខ្លះ?

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការនាំយកកីឡាករសញ្ជាតិជប៉ុន Ryu Fuji ដើម្បីយកមកជំនួសតំណែង Hikaru Mizuno ដែលមានបញ្ហារបួសកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលហ្វឹកហាត់ជាមួយនឹងក្រុម ។

ខ្សែការពារចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង រូបនេះជាកីឡាករមានដែលបទពិសោធន៍ខ្ពស់ដោយរូបគេធ្លាប់លេងឲ្យក្លិប 𝗟𝗔 𝗚𝗮𝗹𝗮𝘅𝘆 𝗜𝗜 លីគទី២ អាមេរិក ពីឆ្នាំ២០១៥ ដល់២០១៧ ចូលរួមជាមួយក្លិបមួយនេះអស់រយៈពេល ២ឆ្នាំរូបគេបានសម្រេចចិត្តផ្លាស់មកលេងនៅលីគទី៣ របស់ប្រទេស ស៊ុយអែត ជាមួយនឹងក្រុម 𝗡𝘆𝗸𝗼𝗽𝗶𝗻𝗴𝘀 បន្ទាប់មកគេក៏មកប្រកបអាជីពនៅប្រទេស ហ្វីលីពីន ជាមួយនិងក្រុម 𝗚𝗹𝗼𝗯𝗮𝗹 នៅឆ្នាំ២០២០ និង ក្រុម 𝗞𝗮𝘆𝗮-𝗜𝗹𝗼𝗶𝗹𝗼 ពីឆ្នាំ២០២១-២០២២ ក្រោយមកទៀតកីឡាកររូបនេះក៏បានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសឥណ្ឌូនេសុី នៅឆ្នាំ ២០២៣ ជាមួយនឹង 𝗣𝗦𝗜𝗦 𝗦𝗲𝗺𝗮𝗿𝗮𝗻𝗴 ដែលជាក្រុមចុងក្រោយរបស់គេមុនចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង Ryu Fuji នឹងក្លាយជាកំផែងដល់រឹងមាំរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ។

គួរបញ្ជាក់ផងដែរថា ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវកាត់កីឡាករបរទេសចេញម្នាក់ដោយសារតែលក្ខខណ្ឌរបស់ Cambodian Premier League រដូវកាល ២០២៣-២៤ អនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេស ៦នាក់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង