លោក​ បែ មករា ច្រានចោលព័ត៌មានចចាមអារ៉ាមទាំងអស់អំពីប្រាក់ពលកម្មរបស់ សៀង ចន្ធា

ខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបានផ្លាស់ទៅលេងលីគទី ២របស់ប្រទេសកាតា ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាលពីក្លិបបឹងកេត តាមប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីប្រាក់ពលកម្មរបស់កីឡាកររូបនេះថារូបគេទទួលបានប្រមាណ ៦ម៉ឺនដុល្លារ នៅក្នុង ១រដូវកាលពីក្លិប Al-Shahania SC ។

លោក បែ មករា ប្រធានក្លិប បឹងកេត លោកបានច្រានចោលអំពីព័ត៌មានចចាមអារ៉ាមទាំងអស់ពាក់ព័ន្ធលើរឿងប្រាក់ពលកម្មរបស់កីឡាកររ័យក្មេងរូបនេះ យ៉ាងណាមិញលោកបាននិយាយក្នុងបទសម្ភាសន៍មួយថា លោកមិនបានដឺងថារឿងនេះចេញប្រភពមកពីណានោះទេ តែអ្វីដែលលោកបានដឹងមិនដូចអ្វីដែលគេបានចុះផ្សាយនោះទេ មានចំណុចជាច្រើនទៀតលម្អិតក្នុងកិច្ចសន្យាដែលលោកមិនអាចបញ្ចេញមកក្រៅបាន ផេកក្នុងស្រុកមួយចំនួនដែលបានបញ្ចេញតួរលេខបែបនេះនោះវាពិតជាមិនត្រឹមត្រូវឡើយ ។

គួរបញ្ជាក់ផងដែរថា កីឡាករ សៀង ចន្ធា បានផ្លាស់មកកាន់ក្លិបបឹងកេត កាលពីឆ្នាំ២០១៩ ហើយនៅឆ្នាំនោះផងដែរ រូបគេក៏បានក្លាយជាតួរអង្គយ៉ាងសំខាន់សម្រាប់ជួយអោយក្លិបមួយនេះឈ្នះពានរង្វាន់ហ៊ុន សែន Cup នៅឆ្នាំនោះផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង