តើភ្នំពេញក្រោនឬក៏វិសាខាជាម្ចាស់ពានរង្វាន់​ខេមបូឌានស៊ុបភើខាប់រដូវកាលនេះ ?

ការប្រកួតដណ្តើម​ពានរង្វាន់​ខេមបូឌានស៊ុបភើខាប់ រវាងក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវប៉ះជាមួយក្រុមបាល់ទាត់ វិសាខា  និងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០​ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦:០០នាទីតទៅ ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ឆ្លងកាត់ការប្រកួត pre season ជាច្រើនមក យើងសង្កេតឃើញថាពួកគេហាក់ដូចជាមិនសូវមាននាំយកកីឡាករបរទេសឬកីឡាករខ្មែរច្រើននោះទេ ដោយឡែកក្រុមបាល់ទាត់វិសាខា ឯនោះវិញមានការរុះរើ នឹងនាំយកកីឡាករជាច្រើនដើម្បីយកមកពង្រឹងក្រុមខ្លួនសម្រាប់រដូវកាលថ្មីនេះ យ៉ាងណាមិញក្រុមបាល់ទាត់ទាំង២ធ្លាប់មានប្រវត្តិជួបគ្នា ១៨​ លើកមកហើយទាំង​ក្នុង​លីគ និង​ពាន​រង្វាន់​ផ្សេងៗទៀត សម្រាប់ការប្រកួតនៅសប្តាហ៍នេះបានក្លាយជាព្រឹត្តិការណ៍មួយដល់អស្ចារ្យសម្រាប់បងប្អូនស្នេហាវវិស័យបាល់ទាត់មុនការប្រកួតលីគកំពូលកម្ពុជាបានឈានចូលមកដល់ឆាប់ៗខាងមុខ ។

តើក្រុមមួយណានិងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានស៊ុបភើខាប់រដូវកាល ២០២៣ នេះ ?

សូមបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកស្ទួយវិស័យបាល់ទាត់របស់យើងអោយកាន់តែរីកចម្រើនឲ្យកាន់តែខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង