Yudai និយាយអ្វីខ្លះពីការប្រកួតនៅថ្ងៃស្អែកនេះ
ក្រោមការដឹកនាំររបស់លោក OLEG STARYNSKYI ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្រុមមួយដល់ជោគជ័យក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយពួកគេបានឈ្នះពានរង្វាន់ចំនួន៥គឺខេមបូឌានព្រីមៀរលីគ២ ខេមបូឌានលីគខាប់២ និងខេមបូឌានស៊ុបភើខាប់១ បើសិនជាលោកអាចជួយអោយក្លិបមួយនេះទទួលបានជ័យជនះនៅថ្ងៃស្អែកបានទៀតនោះ ក្លិបមួយនេះប្រមូលពានរង្វាន់ស្ទើរទាំងអស់ លើកលែងតែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយ ។
ខ្សែបម្រើកណ្តាលរបស់ក្លិបភ្នំពេញក្រោន Yudai Ogawa បាននិយាយក្នុងកិច្ចសម្ភាសន៍មុនការប្រកួតពានរង្វាន់ខេមបូឌានស៊ុបភើខាប់ កាលពីព្រឹកមិញនេះថា៖
«ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលបានលេងជាមួយក្រុមខ្លាំងនៅលីគ ខ្ញុំគិតថាគឺជាការប្រកួតដ៏លំបាកមួយសម្រាប់យើង តែយើងបានរៀបចំខ្លួនបានល្អជាមួយនឹងការទទួលបានបទពិសោធន៍ថ្មីៗពីប្រទេសឥណ្ឌូនេសុី និងប្រទេសថៃ សម្រាប់វិសាខា ខ្ញុំមិនបានស្គាល់គេច្បាស់ទេនៅឆ្នាំនេះ ដោយសារតែយើងមិនបានលេងជាមួយគ្នានាពេលថ្មីៗនេះដូចជាពានរង្វាន់លីគខាប់ ហើយគេក៏មានការផ្លាស់ប្តូរកីឡាករច្រើនផងដែរ តែក្រុមការងារគ្រូនឹងធ្វើការពិភាក្សាជាមួយយើងអំពីរឿងទាំងនេះ»
គួរបញ្ជាក់ផងដែរថាក្លិបទាំង២ធ្លាប់មានប្រវត្តិជួបគ្នាចំនួន ១៨លើកមកហើយដោយក្លិប ភ្នំពេញក្រោន បានយកឈ្នះចំនួន៤លើក ស្របពេល វិសាខា ឈ្នះ៥លើក នឹងស្មើគ្នាចំនួន ៩លើក ។