WOW! អ្នកលេងគុនខ្មែរ ១០​រូប ​ទទួលបានជោគជ័យខ្លាំងនាដើមឆ្នាំ២០២៣ នេះ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​ទាំង​​ការ​ប្រកួត​នៅ​ក្លិប និង​ជម្រើស​ជាតិ ​កីឡាករ​ខ្លះ​បាន​ឈ្នះ​​ទាំង​មេដាយ​មាស​កីឡា​ស៊ីហ្គេម និង​ខ្សែ​ក្រវាត់​អន្តរជាតិ ខណៈ​អ្នក​ខ្លះ​ទៀតបាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ ប៉ុន្តែ​មិន​បាន​ជាប់​ជម្រើស​ជាតិ​នោះទេ។

ថ្ងៃ​នេះ សូម​បង្ហាញ​កីឡាករ​ ១០​រូប ​ដែល​អាច​ចាត់ទុក​​​ថា ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​​ក្នុង​អាជីព​​ប្រដាល់​របស់​ខ្លួន​នៅ​ដើម​​ឆ្នាំ​២០២៣​ នេះ៖

១. ព្រំ សំណាង រូប​គេ​​ជា​កីឡាករ​ទម្ងន់​​ធ្ងន់​មិន​ធ្លាប់​ចាញ់​សោះ​សម្រាប់​ការ​ប្រកួត​ ៣០​លើក​ចុង​ក្រោយ ​គិត​ចាប់​​តាំង​ពី​ដាច់​ឆ្នាំ​២០២២ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២៣​ នេះ ក្នុង​នាម​ជា​កីឡាករ​គុន​ខ្មែរ​ជម្រើស​ជាតិ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម និង​ខ្សែក្រវាត់ ៤​គ្រឿង ក្នុងនោះមានដូចជា ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIF ខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់គ្រុឌ​គុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព និងឈ្នះ មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣ ។

២. ធឿន ធារ៉ា រូប​គេ​មិនបាន​ជាប់​ជម្រើស​​​ជម្រើស​ជាតិ​កម្ពុជាទេ ប៉ុន្តែ​ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​លើ​ឆាក​អន្តរជាតិ ដោយ​គ្រាន់​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ ​៤​គ្រឿង ក្នុងនោះមានដូចជា ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight ឈ្នះ​ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ IPCC Kun Khmer ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ ឈ្នះ​ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព។

៣. ប៉ឹត សង្ឃឹម កីឡាករ​គុន​ខ្មែរ ប៉ឹត សង្ឃឹម មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​នៅឡើយទេ ​ក្នុង​ការ​ឡើង​សង្វៀន​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ និង​អាច​ចាត់​ទុក​ជា​កីឡាករ​ទទួល​បាន​ជោគជ័យបំផុត រូប​គេ​បាន​ឈ្នះ​មេដាយ​មាសស៊ីហ្គេម ​២​រដូវ​កាល​ជាប់ៗ​គ្នា និង​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង​ សម្រាប់​ឆ្នាំ​២០២៣​ នេះ រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ទេ ​ដោយ​បាន​ហ្វឹក​ហាត់​នៅ​ជម្រើស​ជាតិ រូប​គេ​បាន​ខ្សែក្រវាត់គុន​ខ្មែរ IPCC Kun Khmer និង​​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣។

៤. ឈុត សេរីវ៉ាន់ថង កីឡាករ​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ដើម​ឆ្នាំ​២០២៣​ នេះ​ ដោយ​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣ និង​​ខ្សែ​ក្រវាត់ NNP។

៥. ឃីម បូរ៉ា កូន​ប្រុស​របស់​លោក ហេង ប៊ុនឃីម ក៏​ជា​កីឡាករ​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​អាជីពប្រដាល់​របស់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សម្រាប់​ឆ្នាំ​២០២៣​ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម និង​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិផងដែរ។

៦. ពេជ្រ សម្បត្តិ កីឡាករ​រូប​នេះ​មិន​មែន​ជា​សមាជិក​ជម្រើស​ជាតិ​ទេ ដូច្នេះ​រូប​គេ​ទទួល​បាន​ជោគជ័យ​សម្រាប់​ក្លិប បន្ទាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ កាល​ពី​ចុង​ឆ្នាំ​២០២២ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិ ឆ្នាំ​២០២៣ និង​ឈ្នះពាន​រង្វាន់​នៅ​ប្រទេស​បារាំងទៀតផង។

៧. ពេជ្រ ប៊ុនសិទ្ធ កូន​សិស្ស​របស់​លោក​គ្រូ​ ពេជ្រ សុផាន់ មិន​មែន​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទេ ប៉ុន្តែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​ ១​គ្រឿង​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន រូប​គេ​ក៏បាន​ឈ្នះ​ខ្សែ​ក្រវាត់ខារ៉ាបាវ​អន្តរជាតិឆ្នាំ​២០២៣ នេះ។

៨. រឿង សោភ័ណ្ឌ កីឡាករ រឿង សោភ័ណ្ឌ ទើប​តែ​វិល​ត្រឡប់​ចូល​សង្វៀន​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ និង​បាន​ជាប់​ជម្រើស​ជាតិគុន​ខ្មែរ បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ជា​ច្រើន​ឆ្នាំដោយសារបង្ហាញ​របួស ប៉ុន្តែ​រូប​គេ​កម្រ​បរាជ័យ​ណាស់​ក្នុង​ការ​ប្រកួត​ ជា​ពិសេស ការ​ប្រកួត​ចុង​ក្រោយ រូប​គេ​បាន​ឈ្នះ​ដៃ​គូ​កាល​ពី​​ ១០​ឆ្នាំ​មុន ចេស្តា របស់​ថៃ រូប​គេក៏​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេមឆ្នាំ​២០២៣ ។

៩. ផល សោភ័ណ្ឌ កូនសិស្ស​នៅ​ក្លិប​តាឡីដំរី​មាន​ឬទ្ធិ​រូប​នេះ​ រក្សា​សមត្ថភាព​បាន​ល្អ​ណាស់ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ ៥​ឆ្នាំ​មុន រូប​គេ​មិន​បាន​ជាប់​ជម្រើស​ជាតិ​ទេ ប៉ុន្តែ​ការ​ប្រកួត​នៅ​ក្លិប រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អន្តរជាតិ​ ១​គ្រឿង​នៅ​ឆ្នាំ​២០២៣ ហើយមិនបានប៉ុន្មាន​រូប​គេ​បានឈ្នះ​ខ្សែ​ក្រវាត់​គ្រុឌ​គុន​ខ្មែរ​អន្តរជាតិ បន្ថែមទៀត។

១០. លន បញ្ញា អ្នក​ប្រដាល់​រូប​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដែល​ទទួល​បាន​ជោគជ័យ​ម្នាក់​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្លួន​ក្នុង​​ឆ្នាំ​២០២៣​នេះ ថ្វី​បើ​រូប​គេ​មិន​​បាន​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ណា​មួយក៏ដោយ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ឡើង​សង្វៀន​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ គេមិន​ដែល​ចាញ់​ឡើយ ជា​ពិសេស​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ទៀត៕

អត្ថបទដែលជាប់ទាក់ទង