មានរឿងត្រូវនិយាយគ្នាទៀតហើយ! សុខ ធី ថា គ្រូខ្លួនកំពុងតែទាក់ទងឲ្យទៅប្រកួតនៅសង្វៀន ONE ព្រោះមិនទាន់ចប់កុងត្រា (មានវិដេអូ)

បើទោះបីជាបានផ្លាស់មកហ្វឹកហាត់នៅកម្ពុជា អ្នកលេងគុនខ្មែរ សុខ ធី ហៅ កាកា អះអាងថា៖ លោកគ្រូនៅប្រទេសថៃកំពុងតែទាក់ទងខ្លួនឲ្យទៅប្រកួតនៅសង្វៀន ONE ព្រោះមិនទាន់ចប់កុងត្រានៅឡើយទេ។

ពិតណាស់ អ្នកលេងគុនខ្មែរ សុខ ធី ហៅកាកា បាននិយាយថា៖ “បច្ចុប្បន្ននេះលោកគ្រូនៅថៃកំពុងទាក់ទង សង្វៀន ONE ឲ្យខ្ញុំទៅប្រកួតនៅទីនោះ ដោយសារខ្ញុំមិនទាន់ចប់កុងត្រា ជាមួយសង្វៀន ONE ពេលនេះលោកគ្រូនៅប្រទេសថៃកំពុងតែទាក់ទងឲ្យខ្ញុំទៅប្រកួតនៅនោះ ដើម្បីបញ្ចប់កុងត្រា ដោយកុងត្រាខ្ញុំនៅសង្វៀន ONE សល់មួយប្រកួតទៀត អ៊ីចឹងហើយទើបលោកគ្រូទាក់ទងឲ្យខ្លួនទៅប្រកួត”។

យ៉ាងណាមិញ អ្នកលេងគុនខ្មែរដែលមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះបានបន្ថែមទៀតថា៖ បើខ្ញុំមានឈ្មោះទៅប្រកួតនៅសង្វៀន ONE ម្ដងទៀត ខ្ញុំនិងប្តេជ្ញាចិតថា នឹងធ្វើឲ្យបានល្អ ព្រោះខ្ញុំមកខ្មែរនេះប្រហែលសប្តាហ៍ក្រោយ គឺអាចចូលហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោកបានហើយ ព្រោះក្លិបនេះមានសម្ភារៈគ្រប់គ្រាន់ ហើយគ្រូមានបច្ចេកទេសគូបផ្សំផងនោះ ខ្ញុំសង្ឃឹមថានឹងធ្វើបានល្អជាងលើកមុន។

គួរបញ្ជាក់ផងដែរថា សុខ ធី ​ហៅ កាកា បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​អាយុ​ប្រហែល​​ជាង ​២​ឆ្នាំ​មក​រស់​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​រស់​នៅ​ប្រ​ទេស​ថៃ​ធ្វើ​ឲ្យរូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ញឹក​ញាប់ ធ្វើឲ្យរូបគេនិងគ្រួសារជួបវិបត្តិហិរញ្ញវត្ថុ​ ចំណែកការវិ​លម​ក​រ​ស់​នៅ​ក្នុងប្រទេសកម្ពុជាវិញ គឺក្រោមពីមានការសម្រប់សម្រួលពីឧកញ៉ា ស្រី ចាន់ថន ហើយបច្ចុ​ប្ប​ន្ន​ រូបគេហ្វឹកហាត់ជាមួយក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង