មកដឹងពីកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ តាមពិតការប្រកួតកន្លងទៅមិនធ្លាប់ធ្វើរឿងនេះទាល់តែសោះ…! (មានវិដេអូ)
តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ តាមពិតរូបគេមិនដែលសិក្សាពីដៃគូមុនការប្រកួតមុននោះទេ តាំងពីដើមមកដល់បច្ចុប្បន្ននេះ ព្រោះលោកបានបញ្ជាក់ថា នាំតែធ្វើឲ្យខ្លួនមានការព្រួយបារម្ភអំពីការប្រកួតនោះ បើទោះបីដឹងថា ដៃគូរបស់គេខ្លាំងប៉ុណ្ណាក៏ដោយ គឺគេមិនដែលសិក្សាពីដៃគូដូចកីឡាករដទៃនោះទេ ដោយដល់ថ្ងៃដឹងតែឡើងវាយយកតែម្តង។
តាមរយៈប្រភពដដែលនេះ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា៖ “ខ្ញុំមិនដែលសិក្សា ឬមើលពីដៃគូរបស់ខ្ញុំនោះទេ មិនថាគាត់មានបច្ចេកទេសល្អប៉ុណ្ណា ខ្ញុំមិនមើលទេ កាលណាយើងមើលដៃគូនាំឲ្យយើងមានការព្រួយបារម្ភខ្លួនឯង ចឹងខ្ញុំមិនដែលមើលនោះទេ ពេលឡើងសង្វៀនប្រកួតតែមួយទឹកដឹងពីបច្ចេកទេសគេហើយ”។
ក្នុងនោះមានសំណួរថា តើមានការព្រួយបារម្ភ ឬពិបាកដែរទេ ចំពោះដៃគូដែលខ្ពស់ជាង? ខណៈ រឿង សោភណ្ឌ័ ឆ្លើយថា៖ “ខ្ញុំអត់គិតថាពិបាកនោះទេ បើយើងគិតថាពិបាក យើងជៀសមិនរួចដដែល ចឹងកុំគិតថាពិបាក កុំគិតថាយើងទៅមិនរួចជាមួយគេ គិតថាស្រួលៗទៅ ឡើងលើសង្វៀនត្រូវតែវាយឲ្យអស់ពីសមត្ថភាព មិនបាច់គិតច្រើន ព្រោះកីឡាតែងតែមានចាញ់ មានឈ្នះ ចឹងដៃគូណាក៏យើងត្រូវតែប្រកួតដែរ”។
គួរបញ្ជាក់ផងដែរថា ភាគច្រើនដៃគូដែលប្រកួតជាមួយកីឡាករមាឌតូចចិត្តធំ រឿង សោភ័ណ្ឌ រូបនេះ កម្រឃើញកម្ពស់ប្រហាក់ប្រហែលគ្នាណាស់ និងសូមសរសើរផងដែរ ទោះបីជាដៃគូរបស់គេមានកម្ពស់ខ្ពស់យ៉ាងណាក៏ដោយ ក៏មិនមែនជាឧបសគ្គសម្រាប់រូបគេដែរ ព្រោះសិស្សរបស់ក្លិបម្កុដរាជសីរូបនេះ មានជំនាញទាត់ជើងឆ្វេងយ៉ាងច្បាស់ ខណៈដៃរបស់គេក៏ធ្ងន់ណាស់ដែរ៕